តោកំណាច ! គួច ចំរើន និយាយច្បាស់ៗថា ចំពោះជនបរទេសរូបណាដែលចូលមកប្រព្រឹត្តអំពើខុសច្បាប់ ក្នុងខេត្តព្រះសីហនុ លោកគ្មានថ្ងៃលើកលែងឡើយ...
ខេត្តព្រះសីហនុ-ក្រោយប្រតិបត្តិការបង្ក្រាបការជួញដូរនិងប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកំសាន្ត Obama ក្នុងក្រុងព្រះសីហនុ ដោយដកហូតបានថ្នាំញៀនចម្រុះមួយចំនួន និងឃាត់ខ្លួនជនសង្សយ័ចំនួន១៤៦នាក់ស្រី៤៣នាក់ ភាគច្រើនជាជនជាតិចិននៅថ្ងៃ២៥កក្កដា២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា * ជនបរទេសរូបណាដែលចូលមកទេសចរណ៍ឬធ្វើពាណិជ្ជកម្មស្របច្បាប់ក្នុងខេត្តព្រះសីហនុ អជ្ញាធររដ្ឋបាលខេត្ត លើកទឹកចិត្តនិងគាំពារថែរក្សាតាមគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែចំពោះជនបរទេសរូបណាដែលចូលមកដោយខុសច្បាប់ឬប្រព្រឹត្តអំពើល្មើសច្បាប់របស់កម្ពុជា អជ្ញាធររដ្ឋបាលខេត្តនឹងមិនលើកលែងឡើយ*៕










ប្រភព៖ Huy Bunleng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។