រំភើបណាស់...បងប្រុសម្នាក់ ក្រាបសំពះ និងយកសញ្ញាប័ត្រ ជូនដល់អ្នកមានគុណ ដល់វាលស្រែ ព្រោះថាទាំងអស់នេះគឺជាញើស ឈាម របស់លោក​ ដើម្បីកូន ទើបកូនមានថ្ងៃនេះ...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bunrith Moy បានបង្ហោះសារទាំងក្តីរំភើប ដោយកូនប្រុសជាទីស្រលាញ់ បានបញ្ចាប់ការសិក្សា ហើយបានយកជូនអ្នកមានគុណ ដែលខំបូជាទាំងញើស ទាំងឈាម ដើម្បីបានប្រាក់ឲ្យកូនប្រុសម្នាក់នេះ ស្វែងរកអនាគត ទៅថ្ងៃមុខ។


នៅក្នុងគណនីហ្វេសប៊ុក បានបង្ហោះសារថា "ទាំងញើសទាំងឈាមរបស់លោកទាំងពីរបានស្រក់ហូរច្រើនណាស់នៅលើវាលស្រែមួយនេះ ព្រោះអ្វី? គឺដោយសារតែដើម្បីឳ្យកូនមានថ្ងៃនេះ! ពុកម៉ែជាទីគោរព កូនមិនដឹងរកពាក្យណាមកនិយាយឳ្យសមនឹងការពលីកម្មរបស់ពុកម៉ែទេ! កូនមានតែសូមបួងសួងរាល់ទង្វើល្អដែលកូនបានធ្វើហើយ សូមជួយពុកម៉ែឳ្យមានសុខភាពល្អ និងស្ថិតនៅជាម្លប់ដ៏ត្រជាក់ដល់កូនប្រុសស្រីយូរអង្វែងតរៀងទៅ! ស្រលាញ់ពុកម៉ែ!"។


នៅក្នុងនោះផងដែរក៏មានបងប្អូនជាច្រើន បានបង្ហាញក្តីរំភើប ជំនួសអ្នកមានគុណ ដែលមានកូនល្អ ដើរតាមគន្លងធម៏ ចេះស្គាល់គុណបុណ្យរបស់អ្នកមានទាំងគុណទាំងពីរ៕


ប្រភព៖ Bunrith Moy