កាលពីពេលថ្មីៗនេះ មានហេតុការណ៍បានស្ពាន ដែលបណ្តាលឲ្យមនុស្សពីរនាក់ បានធ្លាក់ចូលទៅក្នុងទឹក បណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំងពីរនាក់តែម្តង។

ទន្ទឹមនឹងនេះ គណនីហ្វេសប៊ុកម្តាយរបស់មន្រ្តីយោធាម្នាក់ ដែលមានឈ្មោះថា ភីនី ដាលិ បានបង្ហោះសារយ៉ាងក្រៀមក្រំថា "កូនខ្ញុំខុសអីគ្រាន់តែជូនពួកម៉ាកទៅរកពេទ្យសោះខំជូនដោយមានទីកចិត្ត ហេតុអ្វីស្ពានគ្មានមេត្តាមកប្រហារកូនខ្ញុំ ។ ខ្ញុំសូមផ្ដាំទៅបងប្អូនដែលឆ្លងកាត់ស្ពានសូម ប្រុងប្រយត្ន័ យកកូនខ្ញុំមកហើយមិនមើលកូនខ្ញុំអោយល្អទេ។

ដោយឡែកក៏មានអ្នកលេងបណ្តាញសង្គមដែលមានឈ្មោះថា ធីណៃ ស្រុកខ្មែរ បានបង្ហោះសារថា "គួរឲ្យអនិច្ចាក្មួយប្រុសខ្ញុំ ភីនី ដាលិ ទាហ៊ានកាំភ្លើងធំ ជួរមុខ ជំនាន់4 ទទួលគ្រោះថ្នាក់បាក់ស្ពាន់ បើបងប្អូនណាឃើញជួយសូមជូនដំណឹងដល់ខ្ញុំ ???កើតហេតុដោយសារជូនមិត្តភ័ក្ដិទៅពិនិត្យជម្ងឺ(គ្រុនចាញ់)តែមិនទាន់ដល់ពេទ្យផង... នៅថៃទី23ខែកក្កដាឆ្នាំ2019 ខេត្តស្ទឹងត្រែង នៅស្ទឹងកុង ហូរចូលទន្លេមេគង្គ មិនទាន់រកមនុស្ស និង ម៉ូតូ ឃើញទេ"។









ប្រភព៖ Ouch Phiny