ជួយស៊ែរម្នាក់មួយផង...អន្ទិតកក្តដា សុភ័ណ្ឌ ប្រកាសរកអ៊ុំស្រីម្នាក់នេះ ចង់ជូនលុយអ៊ុំស្រី១០០ដុល្លារ ដើម្បីទុកព្យាបាលជើង...
ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ គុណម្ចាស់កក្តដា សុភ័ណ្ឌ ត្រូវបានមន្រ្តីសង្ឃចាប់ផ្សឹកហើយ ក្រោយពេលដែលគុណម្ចាស់ បានធ្វើខុសច្បាប់វិន័យនោះ ។ តែទោះជាយ៉ាងណា ក៏អន្ទិត កក្តដា សុភ័ណ្ឌ មិនបោះបង់នៅក្នុងការជួយដល់ជនក្រីក្រ ក៏ដូចជា អ្នកមានការលំបាកផ្សេងៗដែរ។

ជាក់ស្តែងក្រោយពីបានឃើញអ៊ុំស្រីម្នាក់ ដែលគាត់មានបញ្ហាជើង។ ពេលបានឃើញហើយអន្ទិតកក្តដា សុភ័ណ្ឌ ក៏បានបង្ហោះសារ ថា"ខ្ញុំបាទ កក្កដា សុភ័ណ្ឌ បានឃើញគេផុសរូបអ៊ុំម្នាក់និងតៗគ្នាហើយខ្ញុំក៏កើតនៅចិត្តដល់គាត់ណាស់ហើយខ្ញុំចង់ជួយលុយ100$?សូមជួយស៊ែរឲ្យគ្រួសារគាត់បានឃេីញដឹងផង??អាណិតណាស់អ៊ុំ ពិតជាខ្លោចផ្សារណាស់?បើដឹងថាអ៊ុំនៅទីណាខ្ញុំនិងយកលុយទៅជូនអ៊ុំដោយផ្ទាល់តែម្ដង?"។

ក្រោយពីបានធ្វើការបង្ហោះដូចនេះ ក៏មានបងប្អូនជាច្រើន បានចូលខមិនថា លោកយាយគាត់នៅខេត្តបាត់ដំបង៕


ប្រភព៖ Kakada Sophorn - កក្កដា សុភ័ណ្ឌ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។