លោក ខាន់ ចាន់សុផល សរសើរឯកឧត្តម គួច ចំរើន ថា លោក គួច ចំរើន អភិបាលខេត្តថ្មី ទើបឡើងកាន់តំណែងសោះ ពិតជាមិនឲ្យសម្តេចតេជោ លោកខកបំណងឡើយ...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Khan Chan Sophal បានបង្ហោះសារថា "ជក់ផងស្រើបផង យ៉ាងសប្បាយរាប់ឆ្នាំមកហើយ! លោក គួច ចំរើន អភិបាលខេត្តថ្មី ទើបឡើងកាន់ដំណែងភ្លាម ពិតជាមិនឲ្យសម្តេចតេជោ លោកខកបំណងឡើយ ដែលដាក់ចំមនុស្សដែលហ៊ានធ្វើ ហើយនិយាយតិច ។


ចំណុចពិសេសមួយរបស់លោក គួច ចំរើន គឺលោកបានស្លៀកពាក់ដូចស្ទាវ ចូលទៅក្លឹបនោះ បន្លំជាភ្ញៀវ ដោយលោកមិនរាយការណ៍ឬ ឲអ្នកណាដឹងមុនឡើយ គឺលបទៅមើល ផ្ទាល់និងភ្នែកហើយ បានចាប់ចំក្បាលវាទៅ បានវាមិនរើរួច ។


ក្នុងប្រតិបត្តិការសង្ងាត់នេះ លោកអភិបាលខេត្តបានសាងស្នាដៃតំបូង យ៉ាងធំធេងលើទឹកដី ខេត្តក្រុង ដែលសំបូរដោយចិនមួយនេះ ឲពួកវាមានការខ្លាចរអានិងច្បាប់កម្ពុជា ដោយយើងមិនត្រូវធ្វើជា សត្វរុយនោះឡើយ ។


ប្រជាពលរដ្ឋខេត្តក្រុងនេះ សំណូមពរឲ លោកអភិបាលខេត្តថ្មី បន្តចាត់ការភាពខ្មៅងងឹតនេះ ឲអស់ពីទឹកដី ទេសចរណ៍ វប្បធម៍មួយនេះផង មិនមែនជាទឹកដី ទេសចរណ៏វប្បធម៍សុិច និង គ្រឿងញៀនឡើយ ហើយស្នើសុំឲស្ថាបន័ ACU ជួយពិនិត្យ និងឆែកមើល ទ្រព្យសម្បត្តិមន្ត្រីមួយចំនួន ក្នុងខេត្តនោះផង ឮថា សំបូរសប្បាយខ្លាំងណាស់" ៕


ប្រភព៖ Khan Chan Sophal