កាលពីថ្ងៃម្សិលមិញ ប្អូនប្រុស តាំង គឹមឡេង និងក្រុមការងារ បានទៅជួបលោកតាពិការភ្នែក នៅក្នុងភូមិអូរកោះគគីរ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជីវិតពិតជាកំសត់ណាស់ លោកតាពិការភ្នែកទាំងពីអាយុ៣ឆ្នាំ មានប្រពន្ធ តែលោកតាមិនមានកូននោះ ស្រាប់តែថ្ងៃមួយ លោកតាក៏បានយកកូនក្មេងទៅបោះចោលបណ្តែតទឹក លោកតាអាណិតក៏យកមកចិញ្ចឹមជាមួយទាំងមានសភាពមិនគ្រប់គ្រាន់រហូតជួយចិញ្ចឹមដល់អាយុ៥ឆ្នាំ។

បើយោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុស តាំង គឹមឡេង បានរៀបរាប់ថា "ហឹម ត្រឹមតែឃេីញក៏អាសូរសម្រាប់ជីវិតលោកតាទៅហេីយ..លោកតាពិការភ្នែកតាំងពីអាយុ៣ឆ្នាំហេីយលោកតាគ្មានកូនចៅអ្វីនោះទេដល់តែលោកតាអាយុ៤៧ឆ្នាំក៏បានលឺគេយកកូនក្មេងទៅបោះចោលបណ្តែតទឹកលោកតាអាណិតក៏យកមកចិញ្ចឹមជាមួយទាំងមានសភាពមិនគ្រប់គ្រាន់រហូតជួយចិញ្ចឹមដល់អាយុ៥ឆ្នាំស្រាប់តែលោកតាមានគេបង្ហោះជួយលោកតាវិនៅក្នុងហ្វេសបុករហូតមានការជួយបានជំនួយជិត3000$ជាង អ្វីដែលអាសូរគឺលោកតាពិការត្រូវដុតធ្យូងរាល់ថ្ងៃដេីម្បីជួយព្យាបាលប្រពន្ធលោកតាធ្លាក់ឈាមផងនិងជួយចិញ្ចឹមកូនប្រុសដែលមានសតិមិនគ្រប់គ្រាន់ផង ។សប្បុរសអាចមករកឬជួយលោកតាបាននៅក្នុង ភូមិអូរកោះគគីរ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ"។





មានវិដេអូ៖
ប្រភព៖ តាំង គីមឡេង