បើយោងតាមគណនីហ្វេសប៊ុករបស់លោក ខ័ណ្ឌ ចាន់សុផល បានបង្ហោះសារ នៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា "តើវាសនា កម្មករសំណង់ នៅកំពង់សោម និង វាសនា កងទ័ពការពារជាតិ ហេតុអ្វីខុសគ្នាខ្លាំងម្ល៉េះ? សូម 100K share ស្វែងរកថវិការ ជួយគ្រួសារសពកងទ័ពយើងផង?????។

សូមចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារសព ប្អូនៗទាហានការពារជាតិព្រំដែន របស់យើង នៅច្រកព្រំដែន អូរអាឡ័យ ខេត្តស្ទឹងត្រែង ដែលទាហានយើង ដេកក្នុងព្រៃ កើតជំងឺគ្រុនចាញ់ ញ័រញាក់ ក្នុងអង្គភាព ត្រូវបានមិត្តរួមការងារ ដឹកយ៉ាងតក់ក្រហល់ យកទៅ មន្ទីពេទ្យដើម្បីជួយសង្គ្រោះជីវិត ។

តែជាអកុសល ទេវតាហាក់មិនប្រណីសោះ ធ្វើឲពួកគាត់ទាំង២ ជួបគ្រោះឧបវគ្គហេតុ ភ្លៀងខ្លាំងបាក់ដី ហូរច្រោះស្ពាន ធ្លាក់ពួកគាត់តាមខ្សែទឹកហូរ ចាក់ទៅក្នុងដៃព្រែកចូលទន្លេ បាត់សូន្យសុង ជាមួយនិងម៉ូតូ ក៏មិនទាន់រកឃើញនៅឡើយ ។ ចំណែកក្រុមគ្រួសារសព ប្អូនៗកងទ័ព ពេលទទួលដំណឹង នេះភ្លាមគឺសែនរន្ធត់ តក់ស្លត់ និងកំពុងធ្វើដំណើរ មកទីតាំងកើតហេតុផងដែរ ។

ដើម្បីចូលរួមចំណែក កាត់បន្ធយការលំបាករបស់គ្រួសារកងទ័ពរបស់យើង និងជារការលើកតម្លៃវិរះកងទ័ពរបស់ជតិយើង ខ្ញុំសូមអំពាវនាវ ឲសប្បុរសជនរបស់ជាតិយើងចូលរួមឧបត្ថម្ភ ដល់ក្រុមគ្រួសារកងទ័ព របស់ជាតិយើងដោយក្តីចែករំលែកសន្មានទុក្ខគ្នានិងគ្នា ៖ ABA : 000281016. Tel: 012 252522 ឬតាមរយះកុងវីង wing លោក វ៉ាន់ សារ៉ាយ 01753214 ឈ្មោះសប្បុរសជន៕











ប្រភព៖ Khan Chan Sophal