អរគុណបងប្អូនទាំងអស់គ្នា...ពេលនេះលោក សៅ​ ឧត្តម បានរកឃើញបងស្រី និងក្មួយវិញហើយ...
-

កាលពីថ្ងៃម្សិលមិញ តារាចម្រៀងសម្បុរស្រអែម និងជាអតីបេក្ខជន Cambodian Idol រដូវកាលទី១ លោក សៅ ឧត្តម​បានប្រកាសស្វែងរក បងស្រី និងក្មួយប្រុស​ កាលពី​វេលាព្រឹកមិញ ហេីយមកទល់ថ្មាលនេះ​ នៅមិនទាន់រកឃេីញទេ​ នៅជ្រៃធំ​ ស្រុកស្អាង​ ខេត្តកណ្តាល​"។


ក្រោយពីបានធ្វើការប្រកាសស្វែងរក រូមមក កាលពីថ្ងៃប៉ុន្មានម៉ោងមុននេះ លោកក៏បានបង្ហោះសារ ដោយបង្ហាញអារម្មណ៍យ៉ាងរំភើបក្រោយពីបានរកឃើញ បងស្រី និងក្មួយប្រុសវិញ។


លោកក៏បានបង្ហោះសារថា "អរគុណដល់បងៗ​ អ្នកសាពត៌មាន​ ដែលបានចុះផ្សាយ​ តែឥលូវនេះខ្ញុំបាទបានរកឃេីញបងស្រីខ្ញុំ​ នឹងក្មួយហេីយ​ សូមអរគុណច្រេីន??????"។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន សំដែងការត្រេកអរ ពេលបានទទួលដំណឹងល្អមួយនេះផងដែរ៕


ប្រភព៖ Oudom Sao