ត្រឹមពាក្យជូនពរ និងការគាំទ្រ គឺជាកាដូដ៏ធំបំផុត...ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាក របស់ថ្នាក់ដឹកនាំ ឯកឧត្តម គួច ចំរើន តែងតែចុះជាប់ នៅជិតជាមួយបងប្អូនជានិច្ច...
-

ដូចដែលប្រិយមិត្តជាច្រើនបានជ្រាបហើយថា ឯកឧត្តម គួច ចំរើន ដែលលោកទើបតែមកកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ មិនទាន់បានប៉ុន្មានខែផង លោកបានកែលំអរ ជាច្រើន មានទាំងបញ្ហាសំរាម បញ្ហាផ្លូវ និងប្រព័ន្ធលូ ដែលទាំងអស់នេះសុទ្ធជាក្តីកង្វល់របស់ប្រជាជន ។


ឯកឧត្តម គួច ចំរើន ដែលលោកបានផ្តល់ការយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋ មិនថាយប់ព្រលប់ ឲ្យមានហេតុការណ៍អ្វីដែលកើតឡើង គឺលោកតែងតែចុះទៅដល់ទីកន្លែងភ្លាមៗ ដើម្បីធ្វើការត្រួតពិនិត្យ ពីស្ថានភាពគ្រប់ពេល។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ  បានបង្ហោះសារយ៉ាងខ្លីថា​"ត្រឹមពាក្យជូនពរ និងការគាំទ្រ គឺជាកាដូដ៏ធំបំផុត ។គ្រប់ការលៈទេសៈ គ្រប់ពេលវេលា ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាក របស់ថ្នាក់ដឹកនាំ ឯកឧត្តមតែងតែចុះជាប់ នៅជិតជាមួយបងប្អូនជានិច្ច "។


យ៉ាងណាមិញ ចំពោះបញ្ហាផ្លូវថ្នល់​ លោកកំពុងតែធ្វើការជួសជុល ផ្លូវអាទិភាព ៥ខ្សែ ក្នុងចំណោម ២២ខ្សែ និងកែលម្អរឡើងវិញក្នុងពេលខាងមុខនេះ ។

1.​ កំណាត់ផ្លូវនៅខាងមុខសាខាធនាគារជាតិសាខាធនាគារជាតិកម្ពុជា

2.​ ផ្លូវរំដោះការកកស្ទះពីចំណុចផ្លូវជាតិលេខ 4 ចំណុច ស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ឆ្ពោះទៅសាលាក្រុងព្រះសីហនុ

3. កំណាត់ផ្លូវពីរចំណុចមុខសាលាក្រុងឆ្ពោះទៅវិទ្យាល័យហ៊ុនសែនមិត្តភាព

4.​ ផ្លូវនៅតំបន់ភូមិទឹកភ្នែក

5. កំណាត់ផ្លូវពីផ្លូវជាតិលេខ 4 កាត់តាមមន្ទីរវប្បធម៌ខេត្តព្រះសីហនុ មកភ្ជាប់ជាមួយនឹងផ្លូវមិត្តភាពមុខសាលាក្រុងព្រះសីហនុ។

បើតាមឯកឧត្តម គួច ចំរើន ថាគ្រោងធ្វើការជួសជុលទៅតាមអ្វីដែលបានប្រជុំពិភាក្សាសម្រេច តាមទំហំស្របតាមប្លង់ប្រព័ន្ធ។ ឯកឧត្តមបញ្ជាក់ថា ត្រូវធ្វើផ្លូវណាដែលអាទិភាពមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ។


ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ