ជីវិតរបស់មនុស្សម្នាក់ ដែលកើតមកមានលើផែនដីយើងនេះ សុទ្ធសឹងតែមានការលំបាក គ្រាន់តែការលំបាកនោះ មានលក្ខណៈផ្សេងៗគ្នា។ ជាក់ស្តែងបើយើងមកមើលពីជីវិតបងស្រីម្នាក់ ដែលគាត់ត្រូវទទួលបន្ទុក នូវការលំបាកជាខ្លាំង ពេលខ្លះរកតែអង្ករច្រកឆ្នាំក៏គ្មានដែរ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Chetra បានរៀបរាប់ថា"ពិតជាអាសូរនៅពេលខ្ញុំជិះកាត់តាមផ្លូវ ឃើញបងស្រីនាំក្មួយៗបីនាក់មកដកដើមផ្កាទឹកសម្សើម នៅក្បែភ្នំយកទៅលក់ដើម្បីបានលុយខ្លះទុកទិញអង្កហូប ។

គាត់បានបញ្ចាក់ថាពីរថ្ងៃកន្លះទើបគាត់ដកបាន24000៛ ដូចនេះការហូបចុកមិនគ្រប់គ្រាន់ទេ ដោយសារសព្វថ្ងៃមានក្មួយបួននាក់នៅក្នុងបន្ទប់ គឺគាត់ជាអ្នកចិញ្ចឹម ដោយសារម្ដាយឪពុកពួកគាត់ស្លាប់ចោលអស់ហើយ ។

ដូចនេះសូមបងប្អូនសប្បុរសជន ជួយជាថវិការតិចតួចសម្រាប់អោយគាត់ទិញអង្ករហូបផង។ បងស្រីរស់នៅភូមិ រ៉ាក្រាំងស្ការត្បូង ឃុំភ្នំតាសាំ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ទំនាក់ទំនងមកខ្ញុំបាទ :096 9988938,085 600076 សូមអរគុណ..!!!"៕



មានវិដេអូ៖
ប្រភព៖ Phorn Chetra