លោក ទ្រី សក្កដា គឺជាអ្នកនិពន្ធ ក៏ជាអ្នកដឹកនាំសម្តែងនិងជាតារាចម្រៀងម្នាក់ដែលកំពុងតែមានឈ្មោះបោះសំលេងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនទាំងក្នុងស្រុកនិងក្រៅស្រុក ។

យ៉ាងណាមិញទស្សនិកជន ច្បាស់ជាបានស្គាល់និងស្តាប់រួចហើយ នៅបទចម្រៀងមួយបទដែលមានចំណងជើងថា " បើបងបាត់ការចងចាំ" ដែលបងស្រាយដោយលោក បូ តាំងហ៊ាង និពន្ធទំនុកច្រៀង ដោយលោក ទ្រី សក្កដា ដែលមានអត្ថន័យ កំសត់ ស្តាប់រួចមានអ្នកខ្លះហូរទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះអ្នកនិពន្ធ គាត់សរសេររៀបរាប់ចេញពីជីវិតពិត និងបញ្ចាក់ពីចិត្តស្មោះរបស់គូរស្នេហ៍មួយគូរដែលស្រឡាញ់គ្នាខ្លាំងហើយស្រាប់តែមានគេសួរថា "" បេីថ្ងៃណាមួយមនុស្សដែលអ្នកស្រលាញ់បាត់ការចងចាំ តេីអ្នកហ៊ាននៅកំដរគេដែរអត់?"" ហើយបទនេះកំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន និងមិត្តៗយុវវ័យជាច្រើន ជាពិសេសពួកគាត់ចង់ឲ្យបទនេះ ចេញ MV នៅក្នុងពេលឆាប់ៗនេះ។

ដោយឡែកនៅក្នុងពេលថ្មីៗនេះ MV បទចម្រៀង " បើបងបាត់ការចងចាំ " ត្រូវបានចេញជាផ្លូវការហើយ ក្រោមការដឹកនាំសម្តែងដោយលោក ទ្រី សក្កដា ផ្ទាល់ជាមួយក្រុមការងាររបស់លោក និងរឹតតែពិសេសកាន់តែខ្លាំងជាងមុនទៀត ព្រោះការសម្តែងនៅក្នុងបទចម្រៀងមួយនេះគឺមានចំណុចពិបាកៗជាច្រើនដែលធ្វើឲ្យតួរសម្តែង ត្រូវប្រើប្រាស់អារម្មណ៍ និងព្យាយាមខ្លាំងនៅក្នុងការម្តែងបទចម្រៀងមួយនេះ ។ តោះចង់ដឹងថាតើបទចម្រៀងមួយបទនេះ មានអត្ថន័យ យ៉ាងណានោះសូមទស្សនាវីដេអូទាំងអស់គ្នា។




សូមចុច https://youtu.be/rLgvR-FqG38