ចាប់បានរថយន្តដឹកឈើខុសច្បាប់ ចំនួន៤គ្រឿង យកទៅដុតបំផ្លាញចោល...
ក្រចេះ៖ កាលពីវេលាម៉ោង១៤និង២០នាទី ថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០១៩ ក្រុមការងារបង្រ្កាបបទល្មើសព្រៃឈើ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានធ្វើការដុតចោលនូវរថយន្តទូរីសកែច្នៃសម្រាប់ដឹកជញ្ជូនឈើ ចំនួន៤គ្រឿង នៅចំណុចនិយាការ (617800-1386021) ស្ថិតក្នុងភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

១.ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។
២.ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
៣.ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ និងស្ថិតនៅភូមិរកាកណ្តាល២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។







ប្រភព៖ GRK News
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។