រំភើបជំនួស...លោកឧកញ៉ា ឌួង ឆាយ ទទួលបានសមាជិកថ្មី មុខមាត់គួរឲ្យស្រលាញ់ រីឯឈ្មោះវិញកាន់តែពិរោះ...
ប្រិយមិត្តប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីវត្តមានរបស់លោកឧកញ៉ាចិត្តធម៏ ឌួង ឆាយ ដែលលោកបានចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់ជនទីទាល់ក្រ ហើយលោកក៏បានជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរនាពេលកន្លងមក។

ដោយឡែកយើងងាកមើលពីរឿងដ៏សែនរំភើបនិងត្រេកអរជាទីបំផុត ក្រោយពីភរិយាលោកបានពពោះកូនស្រី ដែលជាកូនទីបីរបស់លោក ។ កាលពីប៉ុន្មានម៉ោងមុននេះ លោកទើបតែប្រាប់ពីដំណឹងល្អមួយ ដែលភរិយារបស់លោកបានសម្រាលកូនរួចរាល់ហើយ ដោយមានសុវត្ថិភាពទាំងម្តាយទាំងកូន។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកឧកញ៉ា បានបង្ហោះសារថា "កូនស្រីពៅ Duong Reachnikuch ឌួង រាជនីគុជ មុខដូចខ្ញុំ រឺ ភរិយាខ្ញុំពូមីងបងប្អូនទាំងអស់គ្នា?"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានសម្តែងការត្រេកអរ និងជូនពរម្តាយ កូន ឲ្យមានសុខភាពល្អ សំណងល្អទៀតផង៕










ប្រភព៖ Duong Chay ឌួង ឆាយ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។