គួរឲ្យចង់ញុាំណាស់...បន្លែស្រស់ៗ ធម្មជាតិសុទ្ធសាធ ដែលដាំដោយ បងៗ យោធិន វរសេនាតូចលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ បើចង់បានអាច...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Raksmey Yin បានបង្ហោះរូបភាព​ អមជាមួយនឹងសារ អំពីបន្លែគ្មានសារធាតុគីមី ដែលមានពណ៏ឡើងខៀវស្រងាត់ គួរឲ្យស្រស់ស្អាត និងគួរឲ្យចង់ញុាំជាខ្លាំង។  បន្លែដ៏ស្រស់ គួរចង់ញុាំនេះ ត្រូវបានគេដាំដុះនៅខេត្តខេត្តបន្ទាយមានជ័យ ក្នុងស្រុកថ្មពួកយើងនឹង។


ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា "(ស្រុកថ្មពួក,ខេត្តបន្ទាយមានជ័យ)បន្លែធម្មជាតិ(គ្មានជាតិគីមី) ដែលបានដាំដោយដៃយោធិនផ្ទាល់នៅក្នុងកងអនុសេនាធំទី៣ វរសេនាតូចលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១"។


នៅក្នុងនោះក៏មានបងប្អូនខ្មែរជាច្រើន​ បានចូលមកខមិនថា​"ដាំអោយបានច្រើនមុខទៅ គិតថាទីផ្សារបន្លែធម្មជាតិអីលូវដើរខ្លាំង នរណាៗក៌ចង់ញាំរបស់អត់គីមីដែរ ទោះតំលៃខ្ពស់ជាងទីផ្សារបន្តិចមែន ក៌ហ៊ានញាំដែរ"។ និងមានអ្នកខ្លះសួរថា មានលក់នៅទីណាដែរ" ស្រាប់តែម្ចាស់គណនីហ្វេសប៊ុកបានឆ្លើយថា "នៅវរសេនាតូចលេខ៥១៤ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចង់បានមកកាម៉ងបាន"។


ប្រភព៖Raksmey Yin