ពិតឬអត់ ជាការបោកប្រាស់! គណនីហ្វេសប៊ុកមួយបង្ហោះថា ជនបរទេសពីរនាក់ប្តីប្រពន្ធ ជាពួកដើរលេងនៅប្រទេសអាសុីដោយគ្មានធន ហើយសុំទានដោយវិធីផ្សេងៗបណ្តើរដើម្បីបន្តទៅប្រទេសថ្មីមួយទៀត
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រហែលជាបានដឹងនូវព៍ត៌មាននេះហើយ  ជនបរទេសដែលជាប្តីប្រពន្ធ និងមានកូនតូចជាប់ខ្លួនផងនោះបានបាត់កាបូបលុយមិនមានលុយជាប់ខ្លួនទេមើលទៅគួរអោយកំសត់ណាស់។ គាត់បានប្រាប់អោយដឹងថាបរទេសទាំងពីរនាក់នោះបានបាត់កាបូបកាលពីប៉ុន្មានអាទិត្យមុន។

គួរបញ្ចាក់ផងដែរថា ជនបរទេសប្តីប្រពន្ធនេះ មកដល់ពេលនេះពួកគាត់សល់លុយតែបន្តិចបន្តួចប៉ុណ្ណោះជាប់និងខ្លួនទើបពួកគាត់ សំរេចចិត្តដើរច្រៀងតាមផ្លូវ ដើម្បីសុំថវិកាទុកសម្រាប់ទិញទឹកដោះគោឲ្យកូនផឹក និងទិញបាយហូប។

យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sokunthea Huot បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា​គាត់ថាបាត់កាបូបលុយ លុយនៅសល់ជាប់ខ្លួនតិចតួចចាយអស់ ឥឡូវអត់លុយទិញបាយហូប អត់លុយទិញទឹកដោះគោកូន ទើបដើរច្រៀងសុំលុយដើម្បីចិញ្ចឹមកូនតូចនិងទិញបាយហូប។

មិនយូរប៉ុន្មាន ស្រាប់តែម្ចាស់គណនីហ្វេសប៊ុកមួយទៀតឈ្មោះ សុីម ចាន់សុី បានបង្ហោះថា « ការពិតគឺជាជនបោកប្រាស់ទេ ? នេះជាពត៍មានពិតពីបងប្រុសម្នាក់នេះដែរគាត់ជួបពួកបោកនេះផ្ទាល់តែម្ដង ជាការបោកប្រាស់ទេ សូមប្រយ័ត្ន។ នៅប្រទេសអាសុីដទៃទៀតគេហៅពួកនេះថា «Begpacker» ជាពួកដើរលេងនៅប្រទេសអាសុីដោយគ្មានធន ហើយសុំទានដោយវិធីផ្សេងៗបណ្តើរដើម្បីបន្តទៅប្រទេសថ្មីមួយទៀត។ នៅឥណ្ឌូនេសុីគេបញ្ជូនពួកនេះទៅឲ្យស្ថានទូតគេវិញ បើនៅថៃគឺមិនឲ្យចូលតែម្តង។ យកល្អសូមឈប់ចែកចាយរូបភាពនេះ ជៀសវាងបងប្អូនខ្មែរយើងកាន់ចាញ់បោកពួកនេះ។ »