ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់លោក ផែង វណ្ណៈ ដែលលោកបានបុគ្គលម្នាក់ ខំប្រឹងជួយដល់ជនរងគ្រោះ រឿងបញ្ហាដីធ្លី និងរឿងជួយដល់សង្គមនានា ហើយលោកតែងតែចុះជួយដល់ជនទីទាល់ក្រ នៅតាមបណ្តាខេត្ត ក្រុង នានាផងដែរ។ ទង្វើរល្អរបស់លោក បានធ្វើឲ្យបងប្អូនជាច្រើន ស្រលាញ់និងគាំទ្រជារៀងរហូត។

ដោយឡែក បើយើងងាកទៅមើលពីការបង្ហោះសាររបស់លោក កាលពីប៉ុន្មានម៉ោងមុននេះ គឺលោកបានបង្ហោះរូបភាព ដែលជនជាតិចិន បានលើកស្លាកយីហោ ដោយមានសរសេរអក្សរខ្មែរខុស ជាច្រើន។

ជាមួយនោះផងដែរ លោកក៏បានលើកឡើងថា "រឿងចិនលេីកស្លាកយីហោខុសកុំបន្ទោសចិនព្រោះចិនមិនចេះអក្សរខ្មែរទេ តែត្រូវបន្ទោសមន្ត្រីទទួលបន្ទុកលេីកស្លាកយីហោ ទេីបត្រឹមត្រូវ ព្រោះថា មុននឹងចិនហ៊ានលេីកស្លាកយីហោដាក់តាមហាង គឺចិនបានស្នេីសុំច្បាប់លេីកស្លាកសញ្ញាទៅខាងផ្នែក គ្រប់គ្រងស្លាកយីហោ របស់ខេត្តក្រុងដែលពួកគេធ្វេីអាជីវកម្ម ។ សួរថា តេីមន្ត្រីទទួលបន្ទុកខាងលេីកស្លាកយីហោនៅ ខេត្តព្រះសីហនុ ខ្វាក់ភ្នែកឬ ដែលអនុញ្ញាតអោយចិនលេីកស្លាកយីហោខុសជាបន្តបន្ទាប់បែបនេះ ?"។





ប្រភព៖ Pheng Vannak News