ព្រោះតែអត់លុយ ! គេជិះឡានបុកមួយគ្រួសារ ខ្ទេចទាំងកង់បី កូនខ្លះបាក់ដៃ ខ្លះបាក់ជើង ប៉ូលិសខណ្ឌ័សែនសុខ បោះសម្តីមកថា " មិនដឹងដោះស្រាយមិចទេ"....(មានវីដេអូ)
-

ហ្វេសប៊ុក ៖​ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Huy Ou Dom បានចេញមុខថតវីដេអូបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារមានករណីគ្រោះថ្នាក់ចរាចរណ៍ ឡានកូរ៉េមួយគ្រឿងជិះប្រហើន និងមិនគោរពច្បាប់បណ្តាលឲ្យបុក កង់បីឥណ្ឌារ មួយគ្រឿងដែលកំពុងដឹកគ្រួសារចំនួន៧នាក់ បណ្តាលឲ្យកូនក្មេងបាក់ជើងបាក់ដៃ និងមានអ្នករបួសជាច្រើននាក់ទៀត។

យោងទៅតាមពាក្យសម្តីរបស់បងប្រុសខាងលើបានលើកឡើងថា ស្របពេលដែលបុកភ្លាមៗជនបង្ករមានគ្នាច្រើបានបើកទ្វារឡានរត់គេចខ្លួនអស់ ដោយមិនបានចូលខ្លួនមកដោះស្រាយជាមួយនិងជនរងគ្រោះទេ ហើយប៉ូលិសក៏មិនបានចាត់វិធានការតាមចាប់ជនសង្ស័យដែរ ហើយប្រាប់ជនរងគ្រោះថាមិនដឹងទៅតាមចាប់ជនបង្ករនៅទីណាទេព្រោះពួកគេរត់អស់ហើយ ។

បុរសម្នាក់នេះបានឲ្យដឹងទៀតថា ជនរងគ្រោះបានត្រឹមតែស្រក់ទឹកភ្នែកពេលឮប៉ូលិសនិយាយបែបនេះ គាត់គ្មានសល់អីទៀតទេជិតដាច់ពោះស្លាប់ហើយ ទាំងគ្រួសារត្រូវដេកពេទ្យទាំងអស់គ្នា កូនតូចៗមានខ្លះ បាក់ដៃ បាក់ជើង ហើយកង់បីគាត់ដែលរថយន្តបុកខ្ទេចនោះត្រូវបានប៉ូលិសយកទៅទុកដោយមិនដំណោះស្រាយឲ្យគាត់ទៀត ដូច្នេះហើយគាត់មានសុំឲ្យសមត្ថកិច្ចខណ្ឌ័សែនសុខគ្នានដំណោះស្រាយចំពោះជនក្រីក្រដូចគាត់ផង។ សូមទស្សនាវីដេអូខាងក្រោម៖