ទឹកចិត្តល្អណាស់ ! អន្ទឹត កក្កដា សោភ័ណ្ឌ ក្រាបក្បាលដល់ដីសំពះ ព្រះសង្ឃ និងបន្តធ្វើជួយដល់ជនក្រីក្រជានិច្ច...(មានវីដេអូ)
-

ហ្វេសប៊ុក៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថា  អន្ទឹត កក្កដា សោភ័ណ្ឌ ដែលទើបតែត្រូវមន្ត្រីសង្ឃចាប់ផ្សឹកទាំងយប់នៅក្នុងពេលថ្មីៗនេះ តែងតែមានចិត្តល្អនិងធ្វើបុណ្យជាមួយអ្នកក្រជានិច្ចទោះខ្លួនស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះអន្ទឹត កក្កដា សុភ័ណ្ឌ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា មួយរយៈពេល ដោយជិះតាមជើងហោះហើរ យន្ដហោះ សំបុត្រ VIP ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ហើយស្វាមីខ្លួន ក៏បានបញ្ជាក់នៅលើបណ្ដាញសង្គម ហ្វេសប៊ុកថា ខ្លួននឹងធ្វើការឡាយវីដេអូ ដើម្បីស្វែងរកភាពយុតិធម៌ចំពោះខ្លួនវិញថែមទៀតផង។

យោងទៅតាមគននីហ្វេសប៊ុករបស់ អន្ទឹត កក្កដា បានធ្វើការលើកឡើងថា ឲ្យតែចិត្តយើងជ្រះថ្លាធ្វើបុណ្យនៅកន្លែងណាក៏បានបុណ្យដែល??"។ មហាជនជាច្រើនបានកើតមានក្តីអាណិតអាសូរខ្លាំងទៅដល់ អន្ទឹត កក្កដា សោភ័ណ្ឌ ខ្លាំងណាស់មិនគួរណាទទួលពិន័យធ្ងន់យ៉ាងនេះសោះ ហើយបាននាំគ្នាសសើរ អន្ទឹត កក្កដា សោភ័ណ្ឌ ថាមនុស្សល្អទោះទៅជាយ៉ាងណាក៏នៅតែល្អ។