លោកស្រី ហ៊ុន ស៊ីណាត បានជួបជាមួយលោកឧកញ៉ា សុឹម វណ្ណាអតីតអគ្គនាយក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត ស្រាប់តែពោលពាក្យថា...
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ លោកស្រី ហ៊ុន ស៊ីណាត ហើយ ដោយលោកស្រីបានជួយដល់ ជនរងគ្រោះជាច្រើន ដែលជួបទុក្ខលំបាកដោយសារដីធ្លី ព្រោះត្រូវជន មានអំណាចមួយចំនួន ប្លន់យកដីទាំងគ្មានញញើត។


ដោយឡែកនៅក្នុងថ្ងៃនេះ លោកស្រី ហ៊ុន ស៊ីណាត បានបង្ហោះសារថា "ថ្ងៃនេះបានស្វែងរកផ្ទះលោកឧកញ៉ា សុឹម វណ្ណាអតីតអគ្គនាយក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត បានជួបហើយផ្ទះគាត់នៅជាន់ទី ២ ឡើងតាមកាំជណ្ដើរដែក។

តែគួរឲ្យអនិច្ចាណាស់រស់នៅតែម្នាក់ឯងប្រពន្ធរបស់គាត់ពេលនេះវះកាត់ដោះដែលមហារីកនៅប្រទេសវៀតណាមទៀត ?សូមជូនពរបងស្រីក្នុងការវះកាត់ឲ្យបានជោគជ័យ ។ 27.7.2019"។


គួរបញ្ជាក់ផងដែរថា លោកឧកញ៉ា សុឹម វណ្ណាអតីតអគ្គនាយក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត ដែលជាអ្នកមានដ៏ល្បីឈ្មោះម្នាក់ នៅខេត្តកំពង់ចាម បានធ្លាក់ខ្លួនដោយសារតែល្បែង ៕


ប្រភព៖ Sinath Hun