ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបខ្លះៗហើយរឿង ចោរស្រីវ័យ១៨ ឆ្នាំ កំពុងធ្វេីអោយមហាជនចាប់អារម្មណ៍ខ្លាំង ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង តែផ្ទូយទៅវិញបែបជាប្រកបមុខរបរខុសច្បាប់ ដែលប៉ុនប៉ងលួចលុយក្នុងកាបូបក្នុងចំណោមបក្សពួក05 នាក់ទៀត នៅចំនុចក្នុងផ្សាររាត្រី ផ្លូវ108 ភូមិទី6សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
.jpg?1564211976)
នារីដែលឃាត់ខ្លួនឈ្មោះ ធូ ស្រីទូច ភេទស្រីអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅផ្ទះជួលផ្លូវលំ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ វត្តុតាងដកហូតមាន ទូរសព្ទ័ដៃ01ម៉ាក ណូគៀ ចុចពិល សុីមលេខ 069452168 និងកាបូបស្ពាយពណ៏សូកូឡាចំនួន01 (ជារបស់ជនសង្ស័យ)។
.jpg?1564211983)
តាមប្រភពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា មុខពេលកើតហេតុ ជនសង្ស័យឈ្មោះ ធូ ស្រីទូច និង បក្ខពួកម្នាក់ទៀតឈ្មោះ ឥត ភេទស្រី អាយុប្រហែល១២ឆ្នាំ បានចេញពីម្តុំរោងចក្រឆ្នាំងមកផ្សាររាត្រី ក្នុងគោលបំណងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពេលដែលជនសង្ស័យទាំង២នាក់មកដល់ ក៏បានជួបជាមួយបក្ខពួកចំនួន៣នាក់ទៀតឈ្មោះ អាសិទ្ធ (ខ្ទេីយ)ភេទប្រុស អាយុប្រហែល១២ឆ្នាំ និងឈ្មោះអាខ្ទេីយមុខអាក្រក់ ភេទស្រីអាយុប្រហែល១២ឆ្នាំ និងឈ្មោះ អូន ភេទស្រី (ខ្ទេីយ)អាយុប្រហែល១៨ឆ្នាំ ហេីយក៏បាននាំគ្នាដេីរធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិជាមួយគ្នា ។
.jpg?1564211988)
ពេលនោះដែលបក្ខពួកជនសង្ស័យម្នាក់ ឈ្មោះឥត កំពុងតែធ្វេីសកម្មភាពលួចលុយនៅក្នុងកាបូបគេកំពុងឈរទិញឥវ៉ាន់ ក៏ត្រូវបានសមត្ថកិច្ចផ្នែកយុត្តិធម៍ និងកម្លាំងប៉ុស្តិ៍នគរបាលវត្តភ្នំ បានមកទាន់ធ្វេីការបង្ក្រាប នឹងឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ធូ ស្រីទូច យកមកកាន់ទីស្នាក់ការប៉ុស្តិវត្តភ្នំដេីម្បីធ្វេីការសាកសួរ ។ ចំណែកបក្ខពួកជនសង្ស័យចំនួន៤នាក់ទៀតរត់គេចខ្លួនបាត់អស់ ។
.jpg?1564211993)
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានធ្វើតេសទឹកនោមឃើញថា ជនសង្ស័យពុំមានសារធាតុញៀននោះទេ ។ នៅចំពោះមុខកម្លាំងប៉ុស្តិ៍និងខណ្ឌកំពុងប្រើវិធានការជំនាញសួរចម្លើយរកបក្ខពួកនិងសកម្មភាពដែលបានប្រព្រឹត្តកន្លងមកហើយ កសាងសំណុំរឿងតាមនិតិវិធី ៕
.png?1564212014)
.jpg?1564212014)
.jpg?1564212014)
.jpg?1564212015)
.jpg?1564212014)
.jpg?1564212015)
.jpg?1564212015)
.jpg?1564212015)
.jpg?1564212015)
.jpg?1564212015)
.jpg?1564212016)
.jpg?1564212016)
.jpg?1564212016)
.jpg?1564212017)
.jpg?1564212017)
.jpg?1564212017)
.jpg?1564212018)
.jpg?1564212018)
.jpg?1564212018)
.jpg?1564212018)