ចាប់ឲ្យអស់ កុំទុក...អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ចាប់​ខ្លួន​ប្រធាន​មន្ទីរ​ និង​ អនុប្រធាន​ មន្ទីរ​រៀបចំដែនដី​ និង​ សំណង់​ ខេត្ត​ពោធិ៍សាត់...​
-

បើយោងតាមគណនីហ្វេសប៊ុករបស់លោក​ ផែង វណ្ណៈ បានបង្ហោះសារនៅលើបណ្តាញសង្គម នៅថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០១៩ នេះថា​ "ចាប់​ខ្លួន​ប្រធាន​មន្ទីរ​ និង​ អនុប្រធាន​ មន្ទីរ​រៀបចំដែនដី​ និង​ សំណង់​ ខេត្ត​ពោធិ៍សាត់​

នៅព្រឹក​ថ្ងៃ​ទី​ ២៧​ ខែ​ កក្ដដា​ ឆ្នាំ​ ២០១៩​ នេះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដឹកនាំផ្ទាល់ដោយ​ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ ឱម​ យិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បានឃាត់ខ្លួន​ប្រធាន​មន្ទីរ​ អនុប្រធាន​មន្ទីរ​ និង​ មន្ត្រី​ សូរិយោដី​ សរុប​ចំនួន​ ៣​ នាក់​ នៅ​ទីរួមខេត្ត​ ពោធិ​សាត់​ ។ 


មន្រ្តី​ដែលត្រូវ​ឃាត់​ខ្លួន​បានរួមមាន​ ៖​

ទី១៖ ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីសុរិយោដីខេត្តពោធិ៍សាត់

*ទី២៖ ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីទទួលការងារសំណង់

*ទី៣៖ ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។


ការឃាត់ខ្លួនក្នុងបទល្មេីសជាក់ស្ដែង​ដែលមន្ត្រីទាំង​ ៣​ រូបនេះ​កំពុង​ទទួល​យកលុយពី​ម្ចាស់​ដីរងគ្រោះ​ ។


ប្រភព៖​ Pheng Vannak News