សូមចូលរួមរំលែកទុក្ខ! នារីម្នាក់ដឹងខ្លួនថា មិនអាចបន្តជីវិតនេះបាន ក៏បង្ហោះសារមួយ ធ្វើមួយមិត្តភក្ភិសាច់ញាតិក្តុលក្តួល...
សីហា
-

ព្រះពុទ្ធ បាន​សម្តែង​ពី​ភាពមិន​ទៀងទាត់​នៃ​អាយុជីវិត​របស់​មនុស្ស ដោយ​ព្រះអង្គ​សម្តែង​យ៉ាងនេះ​ថា​៖« គង្វាលគោ រមែង​កៀងគោ​ទៅកាន់​ទី​គោចរ​ដោយ​អាជ្ញា (​ដំបង ឬ​រំពាត់​) យ៉ាងណាមិញ ជរា គឺ​សេចក្តី​ទ្រុឌទ្រោម និង​មច្ចុ គឺ​សេចក្តីស្លាប់ ក៏​តែង​កៀង​នូវ​អាយុ​របស់​សត្វ​ទាំងឡាយ ដូច្នោះ​ដែរ​»​។​

ក្នុងនោះដែរ វេលាម៉ោង ០៣និង៣០នាទី ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៩ ពិតជាគួរឲ្យអាណិតណាស់ នារីម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែគាត់កើតជំងឺមហារីក ទាំងខ្លួននៅវ័យក្មេង ជាពិសេសនោះ ដាច់ចិត្តទៅចោលប្តីនិងកូនតូចកំពុងតែពេញស្រលាញ់ទៀតផង។

ក្រោយពីរូបនាងដឹងថាខ្លួនថា មិនអាចបន្តជីវិតជាមួយប្តីនិងកូនបាន នាងក៏ដាច់ចិត្តបង្ហោះសារមួយដែលធ្វើឲ្យមហាជនស្រក់ទឹកភ្នែក ដោយនាងនិយាយថា"កើត​មក​ទទេ ស្លាប់​ទៅ​វិញ​ក៏​ទទេ ចាំ​បាច់​លោភ​លន់​ធ្វើអ្វី? ទោះ​ពេល​ដែល​សល់​តិច តែ​ខ្ញុំ​សប្បាយ​នឹង​ទទួល​យក ព្រោះ​វា​មាន​ន័យ សំរាប់​ជីវិត​មួយ​នេះ? ខ្ញុំ​មិន​ចង់​បាន​យូរ​តែ​គ្មាន​ន័យ​នោះ​ទេ"។

យ៉ាងណាមិញ ពាក្យខាងលើសបញ្ចាក់ថា ទោះបីជារូបនាង សល់ពេលវេលាតិចតួចពិតមែន ក៏សប្បាយចិត្ត ព្រោះមានគ្រួសារដ៏កក់ក្តៅ និងមានស្វាមីដែលតែងតែលើកទឹកចិត្ត ។ ចំណែកប្តីរបស់នាងក៏បានបង្ហោះសារដែលប្រពន្ធរបស់គាត់ស្លាប់នេះថា "វេលា​ចុង​ក្រោយ​នឹង​ក៏​ជា​យប់​ចុង​ក្រោយ​ដែល​បាន​គេង​ក្បែរ​ប្រពន្ធ​ខ្ញុំ»។ សព​នារី​ខាង​លើ​ត្រូវ​បាន​តម្កល់​និង​ធ្វើ​បុណ្យ​ស្ថិត​នៅ​ផ្ទះ​លេខ​ ១១៦A ផ្លូវ​១៩ ក្នុង​បុរី​ពិភពថ្មី​ចំការ​ដូង ភ្នំ​ពេញ"។