ចិត្តល្អមែន...ដេននី ក្វាន់ បាននាំយកគ្រឿងឧបភោគ បរិភោគ ទៅជូនលោកពូ អ្នកមីង ដែលកំពុងជួបនូវការលំបាក...
-

នៅមុននេះបន្តិច តារាសម្តែងដ៏ស៊ិចស៊ី កញ្ញា ដេននី ក្វាន់ បានបង្ហោះសារ រូបភាព អមជាមួយនឹងសារយ៉ាងខ្លី ដោយកញ្ញា បាននាំយកអំណោចបន្តិចបន្តួចទៅជូនលោកលោកយាយ លោកតា ដែលកំពុងជួបនូវការលំបាក ដើម្បីសម្រួលការលំបាកពួកគាត់ផងដែរ។


បើយោងតាមគណនីហ្វេសប៊ុករបស់តារាសម្តែងរូបនេះ បានបង្ហោះសារថា "ថ្ងៃនេះថ្ងៃសៅរ៍មិនបានដេីរលេងអីទេ គឺមកចែកទានជូនពូមីង ដែលមានជីវភាពខ្វះខាតចំនួន៤គ្រួសារ នៅក្បែរចំការរបស់ខ្ញុំ។ និយាយទៅមួយជីវិតរបស់ខ្ញុំគ្មានអ្វីសប្បាយចិត្តជាងពេលដែលបានជួយមនុស្សកំពុងពិបាកនោះទេ ខ្ញុំមិនមែនអ្នកមានអីទេ តែអ្វីដែលខ្ញុំមាននោះគឺទឹកចិត្ត???ជីវិតមនុស្សម្នាក់ៗគ្មាននរណាចង់ក្រនោះទេ ចឹងហេីយបេីយេីងមានបានគួរតែចែករំលែកដល់អ្នកក្រខ្សត់ខ្លះក៏មិនក្រដែរ ព្រោះមិនដែលលឺថាក្រនិងធ្វេីបុណ្យចែកទានផង"។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានបង្ហាញរំភើប ក្រោយពីបានឃើញទង្វើរល្អមួយនេះ៕


ប្រភព៖ Denny Kwan