ភ្នំពេញ៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ សហការជាមួយកម្លាំងផ្នែកយុត្តិធម៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម៥នាក់ ពីបទ ប៉ុនប៉ងលួចនៅក្នុងក្នុងផ្សាររត្រី ផ្លូវលេខ១០៨ ភូមិ៦ សង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យរូបនោះមានឈ្មោះថា ធូ ស្រីទូច អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកបម្រើការងារ ផ្នែកខារ៉ាអូខេ មានទីលំនៅផ្ទះមិនចាំលេខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកបក្ខពួកផ្សេងទៀតមានទី១. ឈ្មោះ ឥត ភេទស្រី អាយុប្រហែល១២ឆ្នាំ , ទី២, អាសិទ្ធ (ខ្ទេីយ)ភេទប្រុស អាយុប្រហែល១២ឆ្នាំ, ទី៣.ឈ្មោះអាខ្ទេីយមុខអាក្រក់ ភេទស្រីអាយុប្រហែល១២ឆ្នាំ និងទិ៤. ឈ្មោះ អូន ភេទស្រី (ខ្ទេីយ)អាយុប្រហែល១៨ឆ្នាំ។ ទាំង៥នាក់នេះ បានសហការគ្នា ធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិជាមួយគ្នា នៅក្នុងផ្សាររាត្រី ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា អំឡុងពេលកំពុងធ្វើសកម្មភាពលួចកាបូបលុយគេនោះ កំលាំងសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនបានតែម្តង។ ចំណែកបក្ខពួកបួននាកក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។ សមត្ថកិច្ចបានប្រាប់ទៀតថា វត្ថុតាងដែលដកហូតបានរួមមាន ទូរសព្ទ័ដៃមួយគ្រឿងម៉ាក ណូគៀ ចុចពិល សុីមលេខ069452168 និងកាបូបស្ពាយ ពណ៏សូកូឡាចំនួន១ (ជារបស់ជនសង្ស័យ) ។ ចំណែកជនរងគ្រោះភ្លាមនោះមិនបានដាក់ពាក្យបណ្ដឹងទេ ក៏ដើរទៅបាត់ ។

បច្ចុប្បន្នជនសង្ស័យបាននាំយកទៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់។ ហើយសមត្ថកិច្ចកំពុងតាមចាប់ខ្លួនបក្ខពួកបួននាក់ មកផ្តន្ទាទោសតាមច្បាប់ដូចគ្នា៕






