ដូចដែលប្រិយមិត្តជាច្រើនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ គុណម្ចាស់ កក្តដា សុភ័ណ្ឌ ត្រូវបានមន្រ្តីសង្ឃចាប់ផឹក ទាំងយប់ ដោយសារបានធ្វើខុសនិងវិន័យសង្ឃ។

ព្រោះតែធ្លាប់ឆ្លងកាត់ជីវិតដ៏ជូរចត់ អន្ទិតកក្តដា សុភ័ណ្ឌ បានជួយ ដល់សង្គមជាច្រើន នាពេលកន្លងមក ហើយអន្ទិតកក្តដា សុភ័ណ្ឌ នៅតែបន្តអំពើល្អមួយនេះជារៀងរហូតទៅ ទោះបីជាលោកត្រូវផ្សឹកក៏ដោយ។

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមរបស់អន្ទិតកក្តដា សុភ័ណ្ឌ បានបង្ហោះសារថា "ព្រឹកនេះខ្ញុំមករៀបចំធ្វើម្ហូបឲ្យប្អូនៗជាក្មេងកំព្រានិងក្មេងគរថ្លង់និងប្អូនពិកាភ្នែកពួកគេបានសួរខ្ញុំថាហេតុអីបានលោកបងសឹកចឹង?ខ្ញុំក៏បានប្រាប់ទៅប្អូនៗថាកុំគិតច្រើនអ្នកណាធ្វើកម្មអីជាមួយនិងបងវានិងទទួលវិញក្នុងពេលឆាប់ៗមិនខាន??"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើននៅតែគាំទ្រ អំពើល្អរបស់អន្ទិតកក្ដដា សុភ័ណ្ឌ ដែលមានទឹកចិត្តក្នុងការជួយដល់សង្គម ពិសេសគឺជួយដល់ក្មេងកំព្រា និងជនទីទាល់ក្រផ្សេងទៀតដែលកំពុងជួបនូវការលំបាក៕





មានវិដេអូ៖
ប្រភព៖ កក្តដា សុភ័ណ្