ចាក់ចោតបេះដូង...លោក ខេមរៈ សិរីមន្ត និងអ្នកនាង ពេជ្រ សោភា ចាប់ដៃគ្នាជាលើកដំបូង ក្នុងចម្រៀងមួយបទ ក្រោមចំណងជើងថា "ប្រពន្ធបងមិនល្អមែនទេ" អត្តន័យវិញចាក់ដោតតែម្តង ...(មានវិដេអូ)
-

ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត និងអ្នកនាងពេជ្រ សោភា បានចាប់ដៃគូរគ្នាច្រៀង ជាលើកដំបូង ជាមួយបទចម្រៀងថ្មីៗ ក្រោមចំណងជើងថា"ប្រពន្ធបងមិនល្អមែនទេ"។


ក្នុងបទចម្រៀងមួយបទនេះ លោកនឹងអ្នកនាង បានសហការគ្នាបកស្រាយបទចម្រៀងមួយបទបានយ៉ាងពិរោះរណ្តំ ចាក់ដោតចំបេះដូងទស្សនិកជន ពិសេសេគឺស្វាមី ដែលដឹងខ្លួនហើយថាខុស​ ដែលលួចលាក់មានស្រីក្រៅព្រោះតែការសប្បាយ ធ្វើឲ្យភរិយាដែលទន្ទឹងចាំផ្លូវ រាល់ពេលរាល់រាត្រី គេងយំរាល់យប់ ព្រោះតែដឹងថាស្វាមីរបស់ខ្លួនលួចលាក់មានស្រីថ្មី ។


ជីវិតគូរពិតជាមិនមែនជារឿងមួយដែលងាយស្រួលនោះទេ បើមិនចេះយល់ចិត្ត មិនចេះអត់អោនឲ្យគ្នានោះទេ គង់មានថ្ងៃណាមួយ និងបែកគ្នា ។ បើយើងមានចិត្តមួយ ស្មោះមួយ មិនលួចលាក់ មិនផិតក្បត់ មានរឿងអ្វីក៏ដោយត្រូវប្រាប់គ្នាត្រង់នោះរឿង​ អ្នកនឹងរស់នៅជាមួយគ្នាដោយក្តីសុខសុភមង្គលរហូតទៅ៕


សូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា៖