គាំទ្រសំដីលោកពូ...លោក ផែង វណ្ណៈ ថា មន្ត្រី​ប្រព្រឹត្ត​អំពើពុករលួយ​ មន្ត្រី​ធ្វើ​បាបរាស្ត្រ​ សុទ្ធតែ​ជាមន្ត្រី​ក្បត់​រដ្ឋាភិបាល​ ក្បត់​ថ្នាក់ដឹកនាំ​ ក្បត់​ប្រជាជន​ មន្រ្តីប្រភេទនេះ មិនគួរទុកតទៅទៀតទេ...
-

បើយោងតាមគណនីហ្វេសប៊ុករបស់លោក​ ផែង វណ្ណៈ ដែលពុកម៉ែ បងប្អូន បានស្គាល់ តាមរយៈសកម្មភាពមនុស្សធម៏ និងជួយដល់ជនដែលរងគ្រោះដោយសារបាត់បង់ដីធ្លីនានា។


នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា"មន្ត្រី​ប្រព្រឹត្ត​អំពើពុករលួយ​ មន្ត្រី​ធ្វើ​បាបរាស្ត្រ​ សុទ្ធតែ​ជាមន្ត្រី​ក្បត់​រដ្ឋាភិបាល​ ក្បត់​ថ្នាក់ដឹកនាំ​ ក្បត់​ប្រជាជន​ ។ មន្ត្រី​ប្រភេទនេះមិនគួរបន្តរក្សាទុកតទៅទៀតទេ​ ។ ដេីម្បីប្រទេសជាតិមានការអភិវឌ្ឍន៍​ និង​ ប្រជាជន​រស់នៅ​ដោយសុខដុមរមនា ថ្នាក់ដឹកនាំ​គួរតែរឹតបន្តឹងពង្រឹងវិន័យមន្ត្រី​ និង​ ដកមន្ត្រី​ពុករលួយ​ មន្ត្រី​ធ្វើ​បាបរាស្ត្រ​ យកទៅផ្ដន្ទាទោសរឹតតែប្រសេីរ​ "។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន គាំទ្រ ចំពោះសម្តីរបស់លោកផែង វណ្ណៈ​ កម្ចាត់មន្រ្តីពុករលួយ មន្រ្តីធ្វើបាបរាស្រ្ត ចេញឲ្យម្តងមួយៗ ឲ្យអស់ កុំទុកឲ្យមន្រ្តីពុករលួយ ឬអ្នកមានអំណាចមកធ្វើបាបរាស្រ្តបន្តទៀត៕


ប្រភព៖ Pheng Vannak News