នាពេលបច្ចុប្បន្នមានបងប្អូន បានចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់ជនទីទាល់ក្រ ជនពិការ និងជនមានពិការ ដែលកំពុងតែជួបនូវការលំបាក នានា ក្នុងពេលបច្ចុប្បន្ននេះ។
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "អ៉ី សុខស្រៀង" បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ក្រោយពីបានឃើញលោកតា និងលោកយាយចំណាស់ម្នាក់ ដែលកំពុងតែជួបនូវការលំបាក សូម្បីតែរទេះរុញក៏ខូចខាតអស់ទៅហើយ។
នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "លោកយាយសុំរទេះពិការ១ឲ្យលោកតា ព្រោះរទេះចាស់គាត់ប្រើមិនកើតទៀតទេ??092754776/0968447487???
អាណិតណាស់ : លោកយាយ ម៉ក់ យាន អាយុ១០១ឆ្នាំ លើកដៃសំពះសុំឲ្យសប្បុរសជនជួយជារទេះពិការថ្មី១ឲ្យលោកតា ថា ដួន អាយុ៩៨ឆ្នាំ ត្រូវជាស្វាមី ព្រោះរទេះចាស់ប្រើមិនកើតទៀតទេ ពិបាករុញណាស់កង់ក៏បែកអស់ ដែករទេះក៏ពុកអស់។ លោកតានិងលោកយាយខាងលើរស់នៅក្នុងភូមិសុខសាន្ដ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ខ្ញុំសូមអំពាវនាវ ទៅដល់សប្បុរសជនមេត្តាជួយទិញរទេះថ្មី១គ្រឿងឲ្យលោកតាបានជិះស្រួលផង"៕


មានវិដេអូ៖
ប្រភព៖ អ៉ី សុខស្រៀង