ព្រះសីហនុ យើងនិង ! កំពុងជិះតាមផ្លូវសុខៗ ស្រាប់តែសត្វខ្លាមួយក្បាលដើរឆ្លងផ្លូវ សូមប្រុងប្រយ័ត្ន.....
នៅវេលាម៉ោង11 និង38នាទីយប់មុិញត្រូវនឹងថ្ងៃទី ២៧ កក្កដា ឆ្នាំ២០១៩ប្រជាពលរដ្ឋ បាន ប្រទះឃើញសត្វខ្លា ០១ក្បាល បានឆ្លងផ្លូវជាតិលេខ៤ នៅត្រង់ចំណុចចំណោត អូរត្រាវស្ថិតក្នុងភូមិសាស្រ្តព្រុំប្រទល់ក្រុងព្រះសីហនុនិងឃុំបិតត្រាងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រជាពលរដ្ឋដែលបានឃើញផ្ទាល់បានបញ្ជាក់ថាគ្រាដែលរូបគាត់ធ្វើដំណើរដោយរថយន្តមកដល់ចំណុចខាងលើក៍ប្រទះឃើញខ្លា ០១ក្បាលនេះដើរឆ្លងថ្នល់ពីខាងសមុទ្រ អូរត្រេះ ទៅកាន់ព្រៃនៃតំបន់ក្បាលឆាយ ៕


ប្រភព៖ ឯកឧត្តម ខៀវ កាញារីទ្ធ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។