កុំដាច់អូសរំលងអី...កូនសិស្សជាច្រើននាក់ គ្មានឯកសណ្ឋាន គ្មានស្បែកជើងពាក់ ទោះខុសបទបញ្ជាផ្ទៃក្នុងរបស់សាលា តែប្អូននៅតែមករៀនសូត្រ ដើម្បីចំណេះដឹង...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chan Tola បានបង្ហោះសារពីរូបភាពជាច្រើន ដែលមិនមានឯកសណ្ឋានសិស្ស សម្រាប់ស្លៀកពាក់ ចូលរៀនដូចគេទេ ដូចនេះមានតែពឹងលើសប្បុរសជន មេត្តាជួយដល់កូនសិស្សទាំងអស់នេះផង។


នៅក្នុងគណនីហ្វេសប៊ុករបស់លោក Chan Tola បានរៀបរាប់ថា "តាម​រយៈ​Facebook គ្រូ​បន្ទុក​ថ្នាក់​ពិត​ជា​អាណិត​ប្អូន​ៗណាស់​ អត់​ឯកសណ្ឋាន​សិស្ស​ តែ​ប្អូន​ៗមករៀនរាល់ថ្ងៃ​ទោះបីជា​ខុស​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សាលា​ក៏ដោយ​ បេី​បងប្អូន​សប្បុរសជន​អាណិត​ជួយ​បរិច្ចាក​ សំលៀកបំពាក់​សិស្ស​របស់​កូនបងប្អូនទៅដល់ពួកគាត់ក៏បាន​សូម​ជួយ​ចែក​រំលែក​ដល់​ពួក​គាត់​ផង​ សាលា​បឋម​សិក្សា​ សំ​ ស្រុក​ អូយ៉ាដាវ​ ក្នុង​តំបន់​ដាច់ស្រយាល​ព្រៃភ្នំ​ខេត្ត​រតនគិរី​លេខ​ទូរស័ព្ទ​លោកគ្រូ​0712479090 ???????"។


ដូចនេះសូមបងប្អូន មេត្តាជួយដល់ប្អូនៗដែលមិនមានឯកសណ្ឋានកូនសិស្សស្លៀកពាក់ដូចគេ ហើយមានក្មេងខ្លះក៏គ្មានស្បែកជើងពាក់ផង៕


ប្រភព៖ Chan Tola