ស្រុកស្ទឹងហាវ៖ មានក្មេងប្រុសចំនួនបីនាក់ ត្រូវបានជួយសង្រ្គោះពីការជាប់កប់នៅក្នុងភក់ កាលពីថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០១៩ លុះព្រឹកឡើងទើបក្រុមសាច់ញាតិរកឃើញ នៅព្រឹកថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០១៩ និងបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ប្រភពពីសាច់ញាតិប្រាប់ឲ្យដឹងថា ក្មេងទាំងបីនាក់នេះ បានបាត់ខ្លួន កាលពីល្ងាចម៉ោង៥ ហើយក្រុមគ្រួសារតាមរកពេញមួយយប់ហើយក៏មិនឃើញដែរ ។ លុះព្រឹកឡើងស្រាប់តែថ្ងៃទី២៨ ក្រុមគ្រួសារនៅតែបន្តរករហូត ក៏បានឃើញក្មេងទាំងបីនាក់នោះ កប់ភក់នៅក្បែរផែប្រេងកំពេញស្រុកស្ទឹងហាវ និងថាជាសំណាងបំផុតដែលក្មេង ដែលក្មេងទាំងបីនាក់នោះគឺមានជីវិតនៅឡើយទេ គ្រាន់តែហេវហត់ និងអស់កំលាំង ព្រោះមិនបានញុាំអីពេញមួយថ្ងៃហើយ ហើយក្រុមគ្រួសារក៏បានបញ្ជូនក្មេងៗទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះផងដែរ។

លោកវរសេនីយ៍ត្រីរស់ កី អអធិការនគរ បាលស្រុកស្ទឹងហាវបានប្រាប់ ក្មេងទាំងបីនាក់នោះគឺពួកគាត់បានរត់ទៅតាមឡានដង្ហែរសព ទៅវត្តពោធិមានជយ័ ដើម្បីរើសលុយ ក្រោយមកពូកគេក៏មកលេងភក់ក្នុងរណ្តៅកាយដីមួយកន្លែង នៅជិតវត្តពោធិមានជយ័ ហើយក៏ជាប់នៅក្នុងរណ្តៅនោះតែម្តងទៅ៕

