ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីវត្តមាន របស់ក្រុមយុវជនសំរាម ដែលពួកគាត់បានធ្វើការប្រមូលសំរាមនៅបឹងត្របែកលូទឹកស្អុយនាពេលកន្លងមក ហើយក៏ទទួលបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន ពិសេសគឺអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកតែម្តង។

នាពេលកន្លងមក ក្រុមយុវជនសំរាម ដែលមានលោក សាន ដារ៉ាវីត ដែលលោកជាអ្នកបង្កើត យុវជនសំរាម នេះក៏ធ្លាប់ ខាងសារព័ត៏មានប្រទេសជប៉ុន មកយកផ្ទាល់ ពីសកម្មភាពប្រមូលសំរាមនេះផងដែរ។ ដោយឡែកកាលពីម្សិលមិញនេះ ទូរទស្សន៍ DW របស់ អាល្លឺម៉ង់ក៏ចុះមកសម្ភាសន៍ផ្ទាល់ លោកដោយផ្ទាល់ ព្រមទាំងផ្តិតយករូបភាពជាច្រើនពីសកម្មភាពរបស់លោក និងក្រុមការងារ ដែលកំពុងតែរើសសំរាម ដើម្បីសំអាតទីក្រុងយើងទៀតផង។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានចូលរួមសំដែងការត្រេកអរជាមួយនិងក្រុមការងាររបស់លោក ដែរ។ ហើយនេះក៏ជាភាពជោគជ័យមួយដែលធ្វើឲ្យប្រជាជនខ្មែរ ក៏ដូចជារូបលោកផ្ទាល់សប្បាយចិត្ត៕












ប្រភព៖ San Dara Vit