តើជានិស្ស័ ឬ អ្វីឲ្យថ្លៃចូលក្នុងជីវិតអូន ! មនុស្សប្រុសដែលស្រលាញ់អ្នកពិត គេនឹងធ្វើគ្រប់យ៉ាងដើម្បីបានរស់នៅជាមួយយើង ដោយយើងមិនចាំបាច់សុំ....
-

គូព្រេងមិនព្រាត់!! មិនដឹងថា ជានិស្ស័យ រឺក៏ជាកម្មពារទេ មនុស្សបែកគ្នាជិតពីរឆ្នាំហើយ តែបែរជាមកជួបគ្នាវិញ ដោយសារតែ…. មិនដឹងថា ជានិស្ស័យ រឺក៏ជាកម្មពារទេ មនុស្សបែកគ្នាជិតពីរឆ្នាំហើយ ហេតុអ្វីក៏មានថ្ងៃនេះ? ខ្ញុំធ្លាប់ស្អប់គាត់ខ្លាំង ដោយសារតែគាត់ ជាមនុស្សម្នាក់យល់តែចិត្តខ្លួនឯង មិនចេះទ្រ មិនចេះខ្វល់ខ្វាយ មិនដែរបារម្ភ ឈ្លោះគ្នាគេចទៅគេងបាត់ មិនដោះស្រាយបញ្ហាចំៗថាគាត់ទៅចឹង ឯខ្ញុំវិញក៏ចឹងទៀត គាត់មិនខ្វល់ ខ្ញុំក៏មិនខ្វល់ដូចគ្នា ខ្លាំងរៀងខ្លួន ចឹងក៏បែកគ្នាទៅ។

ហុឹម…គិតៗទៅ ហេតុតែគូរន៎… ចុងក្រោយបងក៏ត្រលប់មកដដែរ តែត្រឡប់មកម្ដងនេះ បងផ្លាស់ប្ដូរច្រើន សឹងតែមិនចង់ជឿ គ្រប់សព្វបែបយ៉ាង បងផ្លាស់ប្តូរដោយអូនមិនចាំបាច់ប្រាប់ បងមិនដែរអោយអូននឿយចិត្តដូចមុនទេ គឺគ្រប់យ៉ាងបងធ្វើដោយអូនមិនចាំបាច់សុំ

បងខំប្រឹងគ្រប់យ៉ាង ដោយចេញពីញើសឈាមខ្លួនឯង ដើម្បីបាននៅជិត បាននៅជាមួយអូន បងធ្វើចេញពីចិត្ត ពេញដោយក្ដីស្រលាញ់ អរគុណដែរបង ត្រលប់មកម្ដងនេះ មានតែការស្មោះត្រង់ និងភាពច្បាស់លាស់ និងអោយអូនញញឹម មិនថាអូនសំដីអាក្រក់ប៉ុណ្ណា ក៏បងនៅតែលួងអូន

អរគុណដែលស្រលាញ់អូនជាអូន ព្រមទទួល គ្រប់យ៉ាងនៃអូន សន្យាថាតទៅមុខ យើងនឹងចាប់ផ្ដើមពីបាតដៃទទេរ បងប្រឹង អូនខំ អោយតែមានភាពស្មោះត្រង់នឹងគ្នា មាសប្រាក់នឹងកកើតតាមក្រោយណាមនុស្សប្រុសដែលស្រលាញ់អ្នកពិត គេនឹងធ្វើគ្រប់យ៉ាងដើម្បីបានរស់នៅជាមួយយើង ដោយយើងមិនចាំបាច់សុំ»។