អាចោរចង្រៃ...វិដេអូស្តែងៗ ពីសកម្មភាពចោរលួចកាច់កម៉ូតូ បានដោយសុវត្ថិភាព នៅ...(មានវិដេអូ)
-

នាពេលបច្ចុប្បន្ននេះ មានក្រុមចោរជាច្រើនបានធ្វើសកម្មភាពលួច ឆក់ ប្លន់ ដោយមិនញញើត ខ្លាចសមត្ថកិច្ចអីបន្តិចសោះ។ ដោយឡែក​ កាលពីរសៀលម៉ោង២ ថ្ងៃទី២៨នេ ម៉ូតូមួយគ្រឿងត្រូវបានចោរលួចកាច់កយកទៅដោយសុវត្ថិភាព នៅមុខហាងលក់ទំនិញមួយកន្លែងជិតគល់ស្ពានអូរសំអាត ខេត្តព្រះសីហនុ។


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Huy Bunleng​ បានបង្ហោះសារវិដេអូ ពីសកម្មភាពចោរលួចកាច់កម៉ូតូ ម៉ាកឌ្រីមសង់ មួយគ្រឿង ដោយសុវត្ថិភាព ។ លោកបានរៀបរាប់ថា "ក្រុងព្រះសីហនុ:នេះជាសកម្មភាពចោរកំពុងលួចកាច់ករម៉ូតូរបស់ប្រជាពលរដ្ឋ នៅមុខហាងលក់ទំនិញមួយកន្លែងជិតគល់ស្ពានអូរសំអាត វេលាម៉ោងជាង២រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩"។


យ៉ាងណាមិញ ស្នើរសូមដល់បងៗសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវតាមចាប់ខ្លួន ជនសង្ស័យម្នាក់នេះផង ដើម្បីកុំឲ្យវាចេះតែហ៊ានដើរលួចគេបែបនេះទៀត៕


មានវិដេអូ៖



ប្រភព៖ Huy Bunleng