អីយ៉ូយ! ហ៊ានយកបទ She's Gone មកប្រឡង​ !​ បេក្ខជន នួន រចនា យប់នេះធ្វេីអោយគណកម្មការទាំង៤...
Panha
-

ជឿជាក់ថាមានប្រិយមិត្តជាច្រើន បានជ្រាបរួចមកហើយជាមួយនឹងកម្មវិធីបញ្ចេញសមត្ថភាពចម្រៀង X Factor Cambodia ដែលជាកម្មវិធីលំដាប់ពិភពលោក ដែលទូរទស្សន៍ រស្មីហង្សមាស ទទួលបានសិទ្ធិផលិត ដោយមានការចូលរួមដាក់ពាក្យបេក្ខជនច្រើនមែនទែន។

ក្នុងនោះផងដែរ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ គេសង្កេតឃើញមានបេក្ខជន បេក្ខនារីមានសមត្ថភាពជាច្រើនបានលេចមុខលើឆាក X Factor Cambodia ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងមែនទែន។

ជាក់ស្ដែងយប់នេះ បេក្ខជន នួន រចនា ដែលមានវ័យ៣២ឆ្នាំ បានបកស្រាយបទចម្រៀងមួយបទ ដែលមានចំណងជើងថា៖«She's Gone » ជាមួយនឹងសំឡេងស្រែក ធ្វើឲ្យទស្សនិកជន និងគណកម្មការទាំង៤នាក់ ស្ដាប់ចប់ព្រឺសម្បុរ និងលាន់មាត់សរសើរគ្រប់គ្នាតែម្ដង។

គួរឲ្យដឹងផងដែរថា ដោយការបកស្រាយរបស់បេក្ខជន នួន រចនា ពីរោះខ្លាំងធ្វើឲ្យគណកម្មការទាំង៤ បានឆ្លើយ «Yes» កុំឲ្យខាត់ពេលយូរ! តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖