ឯកឧត្តម គួច ចំរើន ដែលទើបតែទទួលតំណែងជាអភិបាលខេត្តព្រះសីហនុ លោកបានធ្វើឲ្យប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន មានការសាទរចំពោះ ចំណាត់នានា ដែលបានកើតឡើងនាពេលកន្លងមក ដូចជាបញ្ហាផ្លូវ បញ្ហាសំរាមជាដើម។

នាពេលបច្ចុប្បន្ន ឯកឧត្តម គួច ចំរើន បាននឹងកំពុងចាត់វិធានការទៅលើស្លាកពាណិជ្ជកម្ម ដែលមិនត្រឹមត្រូវតាមច្បាប់ ហើយនឹងធ្វើការទំលាក់ស្លាកពាណិជ្ជកម្មចុះក្រោម ថែមទាំងត្រូវនាំយកម្ចាស់អាជីវកម្មនោះមកកាន់សាលាក្រុង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថា "ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នឹងចាត់វិធានការបន្តដោយមិនត្រឹមការកាត់ស្លាកពាណិជ្ជកម្ម ដែលមិនគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ទម្លាក់ចុះនោះទេ ថែមទាំងត្រូវនាំយកម្ចាស់អាជីវកម្មនោះមកកាន់សាលាក្រុង ដើម្បីធ្វើការអប់រំ ត្រួតពិនិត្យ ទិដ្ឋការ សៀវភៅការងារ និងផ្អាកអាជីវកម្មនោះ ដោយតម្រូវឲ្យស្នើសុំច្បាប់ជាមុនទើប អនុញ្ញាតឲ្យមានអ្នកធានាត្រឡប់ទៅវិញ និងបើកអាជីវកម្មឡើងវិញ"។



ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ