ឯកឧត្តម គួច ចំរើន លោកបានធ្វើមហាជន មានភាពកក់ក្តៅ និងស្រលាញ់ គាំទ្រ ចំពោះទង្វើរ ដ៏ល្អរបស់លោក បើទោះបីជាលោកទើបតែមកកាន់តំណែងជាអភិបាល ក៏ពិតមែន តែទឹកចិត្តបម្រើរាស្រ្តរបស់លោក ពិតជាធ្វើឲ្យគេមិនសរសើរមិនបាន ជាពិសេសគឺទឹកចិត្តដ៏ល្អរបស់លោក ដែលបានជួយដោះស្រាយរាល់បញ្ហារបស់រាស្រ្ត ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។

ក្តីស្រលាញ់ ដែលលោកមាននៅពេលនេះ ពិតជាធ្វើឲ្យបងប្អូនសប្បាយរីករាយជាខ្លាំង ។ ដោយឡែកក៏មានបងប្អូនមួយចំនួនដែល មានក្តីសប្បាយរីករាយ ព្រោះថាពួកគាត់នឹងបានទៅលេងកំពង់សោមជាថ្មីម្តងទៀត ក្រោយពេលដែលឯកឧត្តម រៀបចំរួចរាល់នោះ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមរបស់ ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះរូបភាពដ៏គួរឲ្យកោតសរសើរចំពោះទឹកចិត្តដ៏ល្អរបស់លោកនិងភរិយា ដែលបានមើលឃើញពីទុក្ខលំបាករបស់បងប្អូន ដែលជាអ្នកសំអាតឆ្នេរ សមុទ្រ ដោយលោកមានថវិការបន្តិចបន្តួច ជូនដល់ពួកគាត់។ នៅក្នុងគណនីហ្វេសប៊ុកនោះបានរៀបរាប់ថា"«ចង់ស្អាត ត្រូវតែសម្អាត, មានអ្នកសម្អាត គួរតែលើកទឹកចិត្ត» ប្រសាសន៍ឯកឧត្តម គួច ចំរើន ក្នុងឪកាសជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនក្រុមសម្អាតឆ្នេរសមុទ្រ ។

នៅល្ងាចថ្ងៃនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង លោកជំទាវ បានជួបសំណេះសំណាលជាមួយក្រុមសម្អាតឆ្នេរឯករាជ្យ និងបានសួរសុខទុក្ខ លើកទឹកចិត្ត ឧបត្ថម្ភនូវថវិកាជូនពួកគាត់ម្នាក់ ១០០,០០០ រៀល ផងដែរ"៕

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ