ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia វគ្គ Judge Audition សប្ដាហ៍ទី៤ ដែលមានការចូលរួមយ៉ាងច្រើន ពីសំណាក់បេក្ខជន បេក្ខនារី យ៉ាងស្រស់ស្អាត ស្រស់សង្ហារ ដើម្បីបង្ហាញពីសមត្ថភាព ក្នុងការប្រកួតប្រជែងមួយនេះ។ ម្មវិធីការប្រកួតប្រជែងមួយនេះ បានចាក់បញ្ចាំងផ្សាយនៅក្នុងកញ្ចក់ទូរទស្សន៍ស្ថានីយ៍ហង្សមាស HDTV។
ជាក់ស្តែងនៅក្នុងសប្តាហ៍ទី៤នេះ មានបេក្ខជន ម៉ុត លីម៉ាត ហៅជ្រូកព្រៃ ដែលជាតារាហ្វេសប៊ុក មួយរូបដ៏ល្បីឈ្មោះ ក៏បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះផងដែរ។
តារាហ្វេសប៊ុក វ័យ២៩ ឆ្នាំ មកពីកំពង់ចាម ពិតជាបានធ្វើឲ្យស្ទូឌីយូ និងគណៈកម្មការទាំងបួន ផ្ទុះសំណើច ព្រមទាំងហោរកញ្ជៀវ ពេលបានឃើញវត្តមានរបស់តារាភេទទីបីរូបនេះ ។ អ្វីដែលគួរឲ្យសោកស្តាយបំផុតនោះ គឺ គាត់មិនបានបន្តទៅកាន់វគ្គបន្ទាប់នោះទេ ដោយទទួលបាន "NO" ពីគណៈកម្មការទាំងបួន។
តែទោះជាយ៉ាងណា ក៏តារាហ្វេសប៊ុកម្នាក់នេះ មិនដែលចុះចាញ់ និងភាពបរាជ័យនោះឡើយ ព្រោះគាត់បានត្រៀមខ្លួន ត្រៀមចិត្តរួចរាល់ហើយនៅក្នុងការទទួលការពិតនោះ៕
សូមទស្សនាវិដេអូទាំងអស់គ្នាៈ
ប្រភព៖Hang Meas HDTV