ស្អាតហើយ ច្រៀងក៏ពិរោះទៀត...បេក្ខនារី ថុន ស្រីយ៉ា ស្រែកបានល្អ និងទទួលបាន yes ដល់ទៅបួនពីគណៈកម្មការ...(មានវិដេអូ)
-

ភ្នំពេញ៖ កម្មវិធីលំដាប់ពិភពលោក X Factor Cambodia វគ្គ Judge Audition សប្ដាហ៍ទី ៤ នេះ បានបង្ហាញពីសមត្ថភាពផ្នែកចម្រៀង ដ៏ក្រអួនក្រអៅ ពីទឹកដមសំលេង របស់បេក្ខជន បេក្ខនារី ដែលបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ។


ដោយឡែកនៅក្នុងសប្តាហ៍ទី៤នេះ មានបេក្ខជន​ បេក្ខនារីយើងជាច្រើន ដែលបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ក្នុងកម្មវិធីលំដាប់ពិភពលោក X Factor Cambodia ។ 


យ៉ាងណាមិញ នៅក្នុងសប្តាហ៍នេះ ក៏មានបេក្ខនារីម្នាក់ ដែលមានឈ្មោះថា ថុន ស្រីយ៉ា មានអាយុ27 ឆ្នាំ មកពី ភ្នំពេញ កញ្ញាបានបកស្រាយបទចម្រៀងមួយបទក្រោមចំណងជើងថា​"ឈឺយ៉ាងនេះគួរតែដើរចេញ" ដែលធ្វើឲ្យបងប្អូននៅក្នុងស្ទូឌីយូ ស្រែកហោកញ្ជៀវ  ព្រោះតែទឹកដមសំលេងរបស់ប្អូនស្រីស្រែកបានយ៉ាងល្អ។


ទន្ទឹមនឹងនេះ គណៈកម្មការទាំងបួន របស់យើងក៏បានដាក់ ធ្វើការបញ្ចេញមតិនៅក្នុងការច្រៀងរបស់ប្អូនស្រី ធ្វើបានល្អ ។ ក្រោយពីធ្វើការបញ្ចេញមតិរួច គណៈកម្មការយើងក៏បានសម្រេចចិត្ត ឆ្លើយ "Yes" ដល់ទៅបួនសម្រាប់ប្អូនស្រី៕


មានវិដេអូ៖



ប្រភព៖ Hang Meas HDTV