ក្មេងតែខ្លាំង...វ័យទើបតែ១៤ឆ្នាំសោះ តែក្មេងស្រីម្នាក់នេះមានសមត្ថភាពមិនធម្មតា...(មានវិដេអូ)
-

ភ្នំពេញ៖​ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia វគ្គ Judge Audition សប្ដាហ៍ទី ៤ ដែលបានចាក់បញ្ចាំង នៅក្នុងទូរទស្សន៍ហង្សមាស HDTV ហើយក៏ទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។


ជាក់ស្តែងនៅក្នុងសប្តាហ៍នេះ មានបេក្ខនារីម្នាក់ វ័យទើបតែ១៤ឆ្នាំប៉ុណ្ណោះ តែអាចបង្ហាញសមត្ថភាពបានយ៉ាងល្អ និងទទួលបាន YES ដល់ទៅបួនពីគណៈកម្មការយើង ។


កុមារីវ័យ១៤ឆ្នាំរូបនោះមានឈ្មោះថា ចងសៃ រតនាទេវី ដែលមកពីខេត្តកំពង់ស្ពឺ បកស្រាយបទចម្រៀងមួយបទ ក្រោមចំណងជើងថា " គ្មានថ្ងៃអូនមិនយំ" ។


ក្នុងបទចម្រៀងមួយបទនេះ ប្អូនស្រីពិតជាធ្វើបានល្អណាស់ ទាំងការស្រែក ការដាក់មនោសញ្ចេតនា ពិតជាធ្វើបងប្អូន ក៏ដូចជាគណៈកម្មការយើង មិនសរសើរមិនបាន៕


មានវិដេអូ៖