ត្រៀមអាវភ្លៀងដាក់តាមម៉ូតូផងបងប្អូន...ចាប់ពីថ្ងៃទី២៩ ខែកក្តដា ដល់ថ្ងៃទី០៤ ខែសីហា នឹងមានភ្លៀងធ្លាក់ជាបន្តទៀត...
-

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៩ ខែកក្តដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ថា៖ យោងការតាមដានជាប់ជាបន្ត នៅអំឡុងចាប់ពីថ្ងៃទី២៩ ខែកក្តដា ដល់ថ្ងៃទី០៤ ខែសីហា សង្កេតឃើញមានប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់ពីលើអាងមេគង្គប្រទេសថៃ និងប្រទេសឡាវ។ ខណៈនៅប៉ែកខាងលើសមុទ្រចិនខាងត្បូង នឹងកកើតនូវព្យុះទី៧។


លក្ខណៈបែបនេះ នឹងធ្វើឲ្យចាប់ពីថ្ងៃទី២៩ ខែកក្តដា ដល់ថ្ងៃទី០៤ ខែសីហា ស្ថានភាពអាកាសធាតុ មានដូចខាងក្រោម៖


១.ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បួងឃ្មុំ ព្រៃវែង ស្វាយរៀង ក្រចេះ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី កោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងពីមធ្យមទៅច្រើន ក្នុងនោះផ្នែកមួយចំនួននៃបណ្តាលខេត្តទាំងនោះមានភ្លៀងធ្លាក់ខ្លាំង។

២. ខេត្តប៉ៃលិន បាត់ដំបង សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តរតនគិរី តាកែវ នឹងអាចមានភ្លៀង តែក្នុងកម្រិតខ្សោយ។

៣. ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម។


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជណ ជ្រាបជាព័ត៏មាន និងសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ ពិសេសតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី០១ដល់០៤ ខែសីហា នឹងមានខ្យល់បក់ បោកខ្លាំង បង្កឲ្យមានជារលកធំៗ។ ឯចំពោះស្ថានភាពទឹកទន្លេក៏ចាប់បន្តងើបឡើងផងដែរ៕

ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម