កុំដាច់ចិត្តអូសរំលងអី...អាណិតក្មេងៗណាស់ គ្មានផ្ទះជ្រកកោនដូចគេ យកដើមអំពិលជាជម្រក ពេលភ្លៀងម្តងៗ វេទនាណាស់...(មានវិដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ជីវិត អ្នកលក់ឡាន បានបង្ហោះសារ នៅលើបណ្តាញសង្គម ដោយសូមអំពាវនាវដល់សប្បុរសជន សូមជួយដល់ក្រុមគ្រួសារនេះផង។ 


ជាក់ស្តែងម្ចាស់ហ្វេសប៊ុកបានរៀបរាប់ថា "អាណិតក្មេងៗណាស់! ត្រូវខ្យល់ ត្រូវសន្សើម ត្រូវភ្លៀង រងារយ៉ាងណាទៅ?

មិនដឹងត្រូវនិយាយយ៉ាងណាទេគ្រួសារមួយនេះយកដើមអំពិលធ្វើជាជម្រកពេលមេឃស្រឡះឬគ្មានភ្លៀងមិនអីទេតែរលឹមភ្លៀងនាំកូនៗទៅជ្រករោងបុណ្យ គ្រួសារនេះមានសមាជិក៥នាក់ដែលមានឪពុកឈ្មោះ ឈួន សុវណ្ណ អាយុ៣៨ឆ្នាំពិកាភ្នែកម្ខាងធ្វើការងារសំណង់ មានប្រពន្ធឈ្មោះ ទុន ចន្ថន អាយុ៣៧ឆ្នាំមិនមានការងារពិតប្រាកដ។


កូនទី១ឈ្មោះ ឈួន វណ្ណូ ប្រុស អាយុ១២ឆ្នាំរៀនថ្នាក់ទី៣

ទី២ឈ្មោះ ឈួន មីនា ស្រី អាយុ១១រៀនថ្នាក់ទី៣ 

និងកូនទី៣ឈ្មោះ ឈួន ស្រីរ៉ង ស្រី អាយុ៣ឆ្នាំ (គ្រួសារនេះរស់នៅលើដីរួមភូមិកន្លែងធ្វើបុណ្យ) ភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។


សូមបងមេត្តាពិនិត្យនិងជួយគ្រួសារនេះទៅតាមលទ្ធភាពផងពិសេសនោះគឺក្មេងៗ! ដោយសេចក្តីគោរព ពីខ្ញុំបាទ 012540401 0967080007 Post 28/07/2019 ម៉ោង12:00"៕


មានវិដេអូ៖



ប្រភព៖ ជីវិត អ្នកលក់ឡាន