កុំដា​ច់ចិត្តអូសរំលងអី...ក្មេងៗសិស្សសាលានៅតំបន់ដាច់ស្រយាល កំពុងខ្វះខាត​ សំលៀកបំពាក់​ កាបូប​ ស្បែកជើង សំភារៈ​សិក្សាផ្សេងៗជាច្រើន...
-

នាពេលបច្ចុប្បន្ន​មានបងប្អូនជាច្រើ​ន បានចូលរួមនៅក្នុងសកម្មភាពមនុស្សធម៏ ហើយក៏បានជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់កំពុងតែជួបនូវការលំបាក មានទាំងជនពិការ ក្មេងកំព្រា និងចាស់ជរាជាដើម។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក តុលា បានបង្ហោះសារក៏ដូចជារូបភាពរបស់់ក្មេងៗជាច្រើន ដែលកំពុងតែជួបនូវការខ្វះខាតជាច្រើន ទាំងសំភារៈសិក្សា និងកំលាំងចិត្តពីបងប្អូន ។


ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "ថា​ចង់​ សំរាក់​ពី​កាងារ​មនុស្សធម៌​ហេីយ​ ដល់​ឃេីញ​ប្អូន​ៗ​សិស្សានុសិស្ស​ដែល​ នៅ​តំបន់​ដាច់ស្រយាល​ព្រៃភ្នំ​ ក្នុង​ស្រុក​ អូយ៉ាដាវ​ ខេត្ត​រតនគិរី​ ពិតជា​មិន​ដាច់​ចិត្តទេ​ ខ្ញុំ????​ សូម​លេីក​ម្រាមដៃ​ដប់​សំពះ​ ????សុំ​បងប្អូន​សប្បុរសជន​ជួយ​ចែករំលែក​ឧបត្ថម្ភ​ជា​សំលៀកបំពាក់​ កាបូប​ សំភារៈ​សិក្សា​ ដល់​ប្អូនៗ​ផង​ លេខទូរសព្ទ​ទំនាក់ទំនងមក​ខ្ញុំ​បានទេ​0975888860ម្នាក់​ៗបន្តិមក​បងប្អូន​ សប្បុរសជន​ជួយ​ប្អូន​បានហើយ​ ជួយ​ចែករំលែក​shares អោយ​បងប្អូន​សប្បុរសជន​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ឃេីញ​ផង??????"។


ប្រភព៖ Chan Tola