ហ្វេសប៊ុក ៖ នៅកាលពីពេលថ្មីៗនេះបានកើតមានរឿងភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយសារតែមានគូរស្នហ៍មួយគូរដែល ខុសជាតិសាសន៍គ្នា ហើយខាងស្រីហោះមករៀបការជាមួយខាងកូនប្រុសដល់នៅក្នុងប្រទេសកម្ពុជា ដោយមិនបានខ្វលពីអ្វីសោះឡើយ ។

យ៉ាងណាមិញគូរស្នហ៍មួយគូរនេះ បានបង្ហោះរូបភាពស្និតស្នាល និងរូបភាពភ្ជាប់ពាក្យរបស់ពួកគេភាគគីខាងប្រុសជាជនជាតិ ខ្មែដែលមានសម្បុរខ្មៅ ចំនែកឯនារីមានសាច់ម៉ដ្ឋសរលោងដែលធ្វើអោយអ្នកប្រើហ្វ៊េសបុកជាច្រើនមានការច្រណែនចង់បានដូចម្នាក់នេះ។ ទម្រាំតែពួកគេដើរដល់ ជំហាននេះហើយ មានន័យថា ពួកគេពិតជាស្រលាញ់គ្នាណាស់ ដោយមិនប្រកាន់ ពណ៌សម្បុរ ឬជាតិសាសន៍នោះឡើយ។ យើងសូមជូនពរឲ្យពួកគេស្រឡាញ់គ្នាដល់ចាស់កោងខ្នង និងពោរពេញដោយសុភមង្គលក្នុងរង្វង់គ្រួសារ។

យ៉ាងណាមិញបន្ទាប់ពីបានឃើញដូច្នេះហើយមានបងប្អូនជាច្រើនៅលើបណ្តាញសង្គមហ្វេសប៊ុកបានពោលពាក្យជូនពរឲ្យអ្នកទាំងពីរអ្នក មានសុភមង្គល ហើយជួបតែសេចក្តីសុខ និងគ្រួសារមានតែភាពសប្បាយរីករាយនៅក្នុងក្រុមគ្រួសាររបស់ពួកគេ។




