លោក​ វិល្លាម ថា ៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្រេីនដងមកហេីយ ចំពោះជំហរវះកាត់ដោយប្រេីអភិក្រមទី៥...
-

បើយោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្តម វិល្លាម ប្រធានគណបក្សខ្មែរក្រោក ដែលបច្ចុប្បន្នលោកបានខិតខំយ៉ាងខ្លាំង ក្នុងការជួយស្វែងរកយុត្តិធម៏ ជូនចំពោះជនរងគ្រោះ​ ដែលមានមន្រ្តី ឬអ្នកមានអំណាចមួយចំនួន បានបំផ្លើសពីការពិត​ ដើម្បីយកដីរបស់រាស្រ្ត ។ 


នៅមុននេះបន្តិច លោកក៏បានបង្ហោះសារថា "សម្ដេចនាយកបានបញ្ជាក់ច្រេីនដងមកហេីយ ចំពោះជំហរវះកាត់ដោយប្រេីអភិក្រមទី៥ ! គាត់បញ្ជាក់ថា គាត់គិតតែខំ មន្ត្រីខ្លះគិតតែបំផ្លាញ ។ ខ្ញុំរីករាយគាំទ្រចំពោះការយន្តការនេះ

បច្ចុប្បន្នពលរដ្ឋរស់មិនបានសុខទេ ដោយសារពួកទុច្ចរឹតជ្រកក្រោមផ្លាកជាមន្ត្រី កំពុងពេីងទ្រូងយ៉ាងសម្បេីមក្នុងការប្រេីប្រាស់មុខងាររបស់ខ្លួនដែលត្រូវបំរេីសេវាសាធារណៈទៅបំផ្លិចបំផ្លាញសង្គមដេីម្បីបំរេីមហិច្ចតាខ្លួនឯង។


ខ្ញុំផ្ទាល់ប្ដេជ្ញាចូលរួមក្នុងបេសកកម្មនេះតាមរយៈមុខងារដែលខ្ញុំទទួលបាននិងលទ្ធភាពការងារតាមច្បាប់កំណត់ ក្នុងភារៈរាយការណ៍រាល់ភាពអសកម្ម ភាពទុច្ចរឹតនានា ជូនជ្រាបមិនអោយបាតមួយបន្ទាត់នោះទេ ហេីយនិងចូលរួមបំពេញការងារជាលក្ខណៈភ្លៀងរលឹម មិនមែនភ្លៀងធំមួយប្រាវ ការបោសសម្អាតជនទុច្ចរឹតដែលកំពុងជញ្ជក់ឈាមពលរដ្ឋនិងជាតិ ធ្វេីអោយកម្ពុជាចំណេញបានលេីសលុប ចំណេញជាងមាន EBA រាប់រយដង ។ ព្រោះជនទាំងនោះបានបំផ្លិចបំផ្លាញថវិការដែលត្រូវចូលរដ្ឋយ៉ាងច្រេីនអនេក"។


ប្រភព៖ William Guang