បងប្អូនគិតយ៉ាងណាដែរ! សឹងតែមួយប្រទេស ចង់ឲ្យកម្មវិធី ​Heaven Or Hell Cambodia បកស្រាយ សំនួរ​ភូមិ​សាស្ត្រ​ខ្មែរ​ដែល សួរទៅ លោក កៅ សីហា ថាកម្ពុជាចែកផ្លូវគោកជាប៉ុន្មានប្រភេទ...
សីហា
-

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មហាជនក្នុងបណ្ដាញសង្គម ហ្វេសប៊ុក បាននាំគ្នាចែករំលែកវីដេអូ របស់កម្មវិធីទូរទស្សន៍ រស្មីហង្សមាស HD TV ក្នុងកម្មវិធី Heaven or Hall Cambodia ដោយមានការអញ្ចើញចូលរួមពីសំណាក់ លោក កៅ សីហា ដែលរូបលោកបានឆ្លើយដល់សំនួរទី៥ ក្នុងការទទួលប្រាក់រង្វាន់ចំនួន ១០០០ដុល្លារ។

ក្នុងនោះដែរ មហាជនបានកំពុងតែរិះគន់យ៉ាងខ្លាំងទៅលើកម្មវិធី ​ល្បង​ប្រាជ្ញា ​Heaven or Hell Cambodia ​ក្រោយបានដាក់​សំណួរ​ទៅ​បេក្ខជន​គឺលោក ​កៅ សីហា​ រហូត​ដល់​សំណួរ​ទី​៥ ​ដែល​ជា​សំណួរ​មាន​រង្វាន់​១០០០​ដុល្លារ ​ដោយ​សំណួរនោះ​បាន​សួរ​ថា​ «យោង​តាម​សៀវភៅ​វិញ្ញាសារ​ជ្រើស​រើស​សម្រាប់​ថ្នាក់​ទី៩ ​តើ​នៅ​ប្រទេស​កម្ពុជា​ គេ​ចែក​ផ្លូវ​គោក​ជា​ប៉ុន្មាន​ប្រភេទ?» ។

ក្នុងនោះ កម្មវិធីបានផ្តល់ចម្លើយឲ្យរើស​មាន​ដូចជា​ ២ប្រភេទ​, ៣ប្រភេទ​, ៤​ប្រភេទ​ និង​ ៥​ប្រភេទ​។

ដោយឡែកពេលនេះ ​លោក​ កៅ សីហា​ ដែលជាបេក្ខជន បាន​ជ្រើស​យកចម្លើយ ​២​ប្រភេទ គឺផ្លូវថ្នល់ ​និង​ផ្នូវ​ដែក ប៉ុន្តែ​ចម្លើយ​របស់​កម្មវិធី​បាន​ផ្តល់​មក​ថា​មាន​ ៣​ប្រភេទ ​គឺ ​ផ្លូវជាតិ ,​ ផ្លូវ​ខេត្ត ​និង​ ផ្លូវ​រុក្ខបាល។

ក្រោយ​មាន​ការ​ផ្តល់​ចម្លើយ​បែបនេះ​ ​មហាជន​នៅ​លើ​បណ្តាញ​សង្គម​ជាច្រើន​បាន​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃតែម្តង មិនសំចៃមាត់ ​ ដោយ​លើក​ឡើង​ថា​ ការ​បកស្រាយ​ចម្លើយ​របស់​ពិធីការិនី​គឺមិនត្រឹមត្រូវ ពោល​គឺ​កម្ពុជា​ចែក​ផ្លូវ​គោកមាន​តែ​២​ប្រភេទ​ប៉ុណ្ណោះ មិនមែនមាន៣ប្រភេទនោះទេ ដោយមានទាំងការ លើកភស្តុតាង ចេញពីសៀវភៅ ភូមិវិទ្យាថ្នាក់ទី៩ និងភូមិវិទ្យាថ្នាក់ទី១២ផងដែរ សុទ្ធតែបញ្ជាក់ថាមាន២ប្រភេទ ចំណែកផ្លូវរុក្ខបាល គឺស្ថិតនៅក្នុងផ្លូវថ្នល់ ៕ 

សូមទស្សនាវីដេអូខាងក្រោម៖