ជួយស៊ែរបន្តផង! ជប៉ុនអាណិតខ្មែរហូបបន្លែគីមីពេក ក៏បង្កើតរោងចក្រកំចាត់គីមីក្នុងបន្លែ មុនយកទៅលក់នៅក្នុងទីផ្សារ...
សីហា
-

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែ ខេត្តកណ្តាល ដែលគាំទ្រដោយគម្រោង KUSANONE របស់ជប៉ុន ត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែ ខេត្តកណ្តាលដោយមានវត្តមានឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។

នេះគឺជាមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែដំបូងគេរបស់ប្រទេសកម្ពុជាដែលមានមន្ទីរពិសោធន៍តូចមួយដើម្បីត្រួតពិនិត្យសំណល់ថ្នាំសំលាប់សត្វល្អិតដែលនៅសល់ ដូច្នេះវាធ្វើឲ្យយើងអាចផ្តល់នូវផលិតផលកសិកម្មប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តលើទីផ្សារ។ យើងសង្ឃឹមថាមជ្ឈមណ្ឌលនេះនឹងជួយចែកចាយអាហារសុវត្ថិភាព និងក្លាយជានិមិត្តរូបនៃមិត្តភាពរបស់យើងរវាងជប៉ុននិងកម្ពុជា។


ប្រភព៖ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា