បន្លែធម្មជាតិពិតៗ ! ខានមកយូរស្មៅដុះស្ទើរតែពេញរងបន្លែ សួនបន្លែគ្រួសារខ្ញុំ គឺដាំតាមបែបធម្មជាតិ ស្ពៃល្មមធ្វេីជ្រក់ហើយ ...
បងប្អូនប្រិយមិត្តជាច្រើន ប្រហែលជាស្គាល់ច្បាស់ហេីយ លោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ ដែលជាអ្នកដឹកនាំ ផលិតកម្មវិធី កម្សាន្តរបស់ទូរទស្សន៍ ស៊ីធីអិន ហើយក៏ត្រូវជាឪពុកបង្កើតរបស់តារាកំប្លែងស្រី នីឡា ផងដែរ ៕
ងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់លោកវិញម្តង មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់ ជាពិសេសដល់ថ្ងៃចុងសប្តាហ៍ នីឡា ហើយនិងភរិយារបស់លោក នាំគ្នា បេះបន្លែ ដែលដាំដោយខ្លួនឯង និងរៀបចំម្ហូបអាហារផ្សេងទៀត ដើម្បីក្រុមគ្រួសារដ៏កក់ក្តៅមួយនេះ។
នេះបេីយោងតាមប្រភពគណនីហ្វេសបុករបស់លោក ទើបបង្ហោះសារមួយ លាយឡំជាមួយរូបភាពសួនបន្លែរបស់លោក មើលទៅគួរឲ្យចង់ទទួលទានខ្លាំងណាស់។ លោកបានបញ្ជាក់ថា៖ “ការងារច្រើនណាស់បែងចែកគ្នាធ្វើ។ ខានមកយូរស្មៅដុះស្ទើរតែពេញរងបន្លែ។ សួនបន្លែគ្រួសារខ្ញុំ គឺដាំតាមបែបធម្មជាតិ។ ស្ពៃល្មមជ្រក់ហើយ បងប្អូនទិញទេបើគ្រួសារខ្ញុំមានលក់ជ្រក់ស្ពៃ?”៕





















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។