រសៀលថ្ងៃចន្ទ័ទី២៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈភិបាលខេត្តព្រះសីហនុ អញ្ជេីញដាំដេីមនាងនួនជាង ២០០ដេីម តាមដងវិថីនៅតំបន់អូត្រេះ ដេីម្បីសោភ័ណភាព និងបរិស្ថានបៃតង របស់ក្រុងព្រះសីហនុ។

នៅក្នុងគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារ ថា" ប្រជាពលរដ្ឋ សម្ដែងការសាទរ ខណៈបរិស្ថានក្នុងក្រុងព្រះសីហនុ កាន់តែមានភាពស្អាត និងល្អប្រសើរ ។

ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន និងមន្រ្ដីក្រោមឱវាទ បានខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ។ ជាក់ស្ដែងបញ្ហាសំរាម ត្រូវបានដោះស្រាយយ៉ាងល្អប្រសើរ ក៏ដោយសារការខិតខំរបស់ក្រុមហ៊ុនទទួលខុសត្រូវ ការងារប្រមូលសំរាមក្រុងព្រះសីហនុ KSWM ដើម្បីធ្វើយ៉ាងណារក្សាឱ្យបាននូវភាពស្អាត អនាម័យ និងសោភ័ណភាព របស់ក្រុងព្រះសីហនុ ដើម្បីស្វាគមន៍ភ្ញៀវជាតិ អន្ដរជាតិ មកកំសាន្ដ លំហែកាយនាឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់យើង" ។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន សម្តែងការត្រេកអរ និងរីករាយបំផុត ក្រោយពីលោកអភិបាលខេត្តថ្មី បានជួយដោះស្រាយរាល់បញ្ហារបស់ប្រជាជន ពិសេសគឺសន្តិ សុវត្ថិភាពតែម្តង៕










ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ