នាពេលបច្ចុប្បន្នមាន បងប្អូនជាច្រើន បានចូលរួមចំណែក នៅក្នុងការជួយដល់ ជនទីទាល់ក្រ ចាស់ជរា ក្មេងកំព្រា និងបងប្អូនពិការ និងមានពិការ ដែលគាត់តែងតែជួបនូវការលំបាក ដោយការខ្វះខាតនានា។

ដោយឡែកកាលពីថ្ងៃទីម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា"Amom Ny " បានបង្ហោះសារសូមអំពាវនាវដល់ សប្បុរសជន មេត្តាជួយដល់ ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ដែលគាត់ត្រូវមានតួនាទីចិញ្ចឹមលោកយាយ និងប្អូនប្រុស ម្នាក់ ហើយប្អូនស្រីគាត់មិនបានរៀនសូត្រនោះទេ ព្រោះរវល់តែនៅមើលថែ លោកយាយចាស់ជរា និងប្អូន ។ អ្វីដែលគួរឲ្យសង្វែកនោះ គឺគ្រួសារមួយនេះ ពិតជាមានការលំបាកខ្លាំងណាស់ ។

នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានប្រាប់ឲ្យដឹងថា "សូមបងប្អូនជួយស៊ែរបន្តផង ដេីម្បីជួសង្គ្រោះកុមារីចន្ធូអោយមានអនាគតនឹងគេផង។ បងប្អូនអាចទំនាក់តាមទូរស័ព្ទលេខ 0973820654 សូមបងប្អូនជួយក្មួយស្រីនេះផង។ សូមអរគុណសំរាប់ការជួយស៊ែរ និង ឡៃរបស់បងប្អូន"។

ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា ប្អូនស្រីចន្ធូ មានអាយុ៧ឆ្នាំ តែត្រូវរាប់រងនូវបន្ទុកគ្រួសារ ដោយជីដូនមានអាយុជាង៧០ឆ្នាំ ហើយ ហើយលោកយាយគាត់មើលមិនសូវឃើញ និងត្រចៀកស្តាប់មិនសូវលឺ និងមានប្អូនអាយុ៣ឆ្នាំម្នាក់ទៀត ដែលគាត់ត្រូវទទួលបន្ទុក។ ប្អូនស្រី ចន្ធូ បានដើរបេះបន្លែ តាមផ្លូវ និងភ្នំ ដើម្បីយកទៅលក់ ចិញ្ចឹមជីវិតប្អូន និងជីដូនចាស់។
នៅក្នុងហ្វេសប៊ុកក៏បានបញ្ជាក់ពីទីតាំង របស់ប្អូនស្រី និងលោកយាយ ដែលប្អូនស្រីរស់នៅ ភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ៕
មានវិដេអូ៖
ប្រភព៖ Amom Ny